នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាសហព័ន្ធស្វីស ដឹកនាំដោយ ឯកឧត្តម ហ្វីលីព ឆ្វាប (Philippe Schwab) ស្តីពីសភាពការណ៍ទូទៅ ពាក់ព័ន្ធនឹងការងាររបស់រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា។