រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភា ព្រឹទ្ធសភា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីន
សមាជិករដ្ឋសភា ព្រឹទ្ធសភា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (3/2/2015 2:30:57 PM )

លោកជំទាវ ឡោក ខេង សមាជិកគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា រួមជាមួយ ឯកឧត្តម យ៉ង់ សែម តំណាងគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃព្រឹទ្ធសភា បានអញ្ជើញចូលរួម សិក្ខាសាលា​ថ្នាក់​តំបន់ស្តីពីសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីន។

អង្គសិក្ខាសាលានេះបានប្រារព្ធធ្វើចាប់​ពី​ ថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុង​ម៉ានីល​​​ប្រទេសហ្វីលីពីន។

យោងតាមប្រសាសន៍ លោកជំទាវ ឡោក ខេង នៅក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញបានអោយដឹងថា សិក្ខាសាលានេះ មានគោលបំណងបណ្តុះបណ្តាលសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា នៅក្នុងតំបន់ ចូលរួមត្រួតពិនិត្យពីស្ថានភាព សិទ្ធិមនុស្ស របស់រដ្ឋាភិបាល​និង​អង្គការសង្គមស៊ីវិល ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនីមួយៗ ដែលជាសមាជិកហត្ថលេខី​នៃអង្គការសហប្រជាជាតិ មុននឹងរបាយការណ៍ស្តីពី ស្ថានភាពសិទ្ធិមនុស្ស ដែលតំណាងអង្គការ​សហ​ប្រ​​​​​ជា​ជាតិតាមប្រទេសនីមួយៗ​បញ្ចេញរបាយការណ៍សិទ្ធិមនុស្សរបស់ខ្លួន។ ​លោកជំទាវបាន​បន្ថែមថា សិក្ខាសាលានេះមានប្រទេសជាសមាជិកចំនួន១៩ចូលរួម​និងមាន កម្មវិធីសំខាន់ៗចំនួន៧ ​ដោយ​ផ្តោត​លើ​​៤ចំនុចជាអាទិភាពគឺ ១-សមាជិក សមាជិកា ​រដ្ឋសភា ព្រឹទ្ធសភា ព​ង្រឹងសមត្ថភាពលើក​កម្ពស់​សិទ្ធិមនុស្សតាម បណ្តាប្រទេសនីមួយៗដែលជាសមាជិកអង្គការសហប្រជាជាតិ។ ២-នៅពេលរបាយ​ការណ៍​អង្គការសហប្រជាជាតិ រៀងរាល់៤ឆ្នាំម្តង រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និង អង្គការសង្គមស៊ីវិល​ត្រូវផ្ទៀងផ្ទាត់លើរបាយការណ៍រួម។ ៣-ចូលរួមធ្វើអោយ សម្រេចគោលដៅសហស្សវត្សរ៍​​របស់អង្គការ​សហ​ប្រជាជាតិដោយលើកកម្ពស់សិទ្ធិស្រ្តី បង្កើនសមត្ថភាព សុខុមាលភាពសេដ្ឋកិច្ច​ស្ត្រី អនុវត្តន៍​អនុសញ្ញា​ស៊ីដ។ ៤-គោរពសិទ្ធិជនជាតិភាគតិច៕