រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេច ហេង សំរិន ជួបសវនាការជាមួយប្រធានរដ្ឋនៃប្រទេសឡាវ
សម្ដេច ហេង សំរិន ជួបសវនាការជាមួយប្រធានរដ្ឋនៃប្រទេសឡាវ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/26/2015 8:29:16 PM )

នារសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន    ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានទទួលជួបសវនាការជាមួយ ឯកឧត្ដម ជុំម៉ាលី សៃយ៉ាសន (HEMr. Choumaly Sayasone) ប្រធានរដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅក្នុងកិច្ចសវនាការ ជាមួយនឹងការកោតសរសើរគោលនយោបាយ បង្រួប​បង្រួម​ជាតិ​​របស់​ប្រ​ទេស​កម្ពុជា​ ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ប្រធានរដ្ឋឡាវ​​ បានកត់សំគាល់ថា ជាធម្មតាប្រទេស​ដែល​កាន់​លិទ្ធិប្រជាធិបតេយ្យ​ តែងតែ​មានបក្សច្រើន ដូច្នេះគោលនយោបាយបង្រួបបង្រួមជាតិ ​ជាចំនុច​សំខាន់​ដែលបក្ស​នីមួយៗ ត្រូវតែរួមគ្នា ​កសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការីកចម្រើនឡើង។ ទន្ទឹមនឹង​នោះ​ឯកឧត្តម ប្រធានរដ្ឋ ក៏បានអបអរសាទរ ​ផងដែរចំពោះជោគជ័យ​​ របស់រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋ​សភាកម្ពុជា ​ដែលសម្រចបានលើការកសាង​​អភិវឌ្ឍន៍​ប្រទេស គួរឲ្យកត់សំគាល់។ ឯកឧត្តម ជុំម៉ាលី សៃយ៉ាសន ក៏បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ​ពីស្ថានភាព​វិវត្តថ្មីៗ នៅប្រទេសឡាវ ថា ​សាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កំពុងអនុវត្តន៍គោលនយោបាយ ​ផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ច​សង្គម ​អោយមានការអភិវឌ្ឍន៍ ដោយឈរលើ មុខព្រួញសំខាន់បី ១-ខេត្តជាគោលដៅ​យុទ្ធសាស្រ្ត ២-ស្រុកជា​មុខព្រួញផែនការ ៣-ភូមិជាមុខព្រួញអភិវឌ្ឍន៍។

នៅក្នុងឱកាសនោះដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងអបអរសាទរ ចំពោះដំណើរទស្សនកិច្ច របស់ឯកឧត្តម ប្រធានរដ្ឋឡាវ ដោយបានបន្តរពង្រឹងចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ឡាវ អោយកាន់តែ ប្រសើរឡើង។ សម្តេច បានបន្តថា ឡាវគឺជាមិត្តចាស់ដ៏ជិតស្និតរបស់កម្ពុជា ហើយ​សម្តេចសូមវាយតម្លៃខ្ពស់ ចំពោះដំណើរ​ទស្សនកិច្ចរបស់​ឯកឧត្តមប្រធានរដ្ឋ ដែលធ្វើអោយ សម្ព័នមេត្រីភាព ​រវាងប្រទេស​ទាំងពីរ កម្ពុជា-ឡាវ កាន់តែរឹងមាំថែម​ទៀតនេះ​។ ទន្ទឹមនឹងនោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ក៏បានសម្ដែងនូវការគាំទ្រ ចំពោះ​កិច្ច​ព្រម​ព្រៀង​ទាំងឡាយ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលនាំមកនូវផលប្រយោជន៍ជូនប្រជាជន ទាំង​សងខាង(កម្ពុជា-ឡាវ) អោយមានការរីកចម្រើនឡើង៕

                                                                                                                                                   អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មាន