សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេច ហេង សំរិន ទទួលជួបសវនាការជាមួយអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ
សម្ដេច ហេង សំរិន ទទួលជួបសវនាការជាមួយអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/26/2015 3:19:06 PM )

នាព្រឹកថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៥ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន    ប្រធាន​រដ្ឋសភា នៃព្រះ រាជា ណាចក្រកម្ពុជា​ បានអនុញ្ញាត​ឲ្យ​ លោកស្រីក្លែរ វ៉ាន ឌឺវ៉ារ៉េន ( Ms. Claire Van derveren) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ និងជាតំណាងអង្គការ យូ អិន ឌី ភី  ប្រចាំនៅកម្ពុជា​ចូលជួប សម្ដែង ការគួរសម និង​ធ្វើសវនាការ នៅវិមានរដ្ឋសភា។

លោកស្រីក្លែរ វ៉ាន ឌឺវ៉ារ៉េន បានមានប្រសាសន៍ថា នៅឆ្នាំ២០១៥នេះ UNDP នៅតែបន្តគាំទ្រ ផែនការ យុទ្ធសាស្ត្រ​ចតុកោណរបស់ រាជរដ្ឋាភិបាល ពិសេសលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្នែកសេដ្ឋកិច្ច អប់រំ សុខាភិបាល សមភាពយេនឌ័រ កិច្ចការពារសង្គម អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម។ លោកស្រីបន្តថា លើសពីនេះទៀត UNDP ក៏បាន គាំទ្រចំពោះស្ថាប័ននីតិប្បញ្ញត្តិ ពិសេសគឺ សកម្មភាពនានា​របស់គណៈកម្មការ​ជំនាញ នៃសភាកម្ពុជា ដោយបានជួយឧបត្ថម្ភសម្រាប់កម្មវិធីសិក្ខាសាលា​​ ក៏ដូចជាកម្មវិធីផ្សេងៗ មួយចំនួនទៀត​ទៅតាមផែនការរបស់ខ្លួន។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន    ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​ ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ UNDP ដែលបានជួយដល់ប្រទេសកម្ពុជា​លើវិស័យជាច្រើន ពិសេស​បានជួយដល់ស្ថាប័ននីតិប្បញ្ញត្តិ លើការ ពង្រឹងសមត្ថភាពមន្ត្រី និងការ លើកកម្ពស់តួនាទីទាំងបី​របស់តំណាង​រាស្ត្រ។ សម្ដេចប្រធានរដ្ឋសភាក៏បានស្នើសុំឲ្យ UNDP បន្តជួយរដ្ឋសភា នៅក្នុងអាណត្តិទី៥នេះបន្ថែមទៀត ដោយ​សារ​ថា រដ្ឋសភា​បច្ចុប្បន្នបានធ្វើការកែទម្រង់ជាច្រើន ទាំងក្បាលម៉ាស៊ីនរដ្ឋសភា និងគណៈកម្មការជំនាញផ្សេងៗ និងការបង្កើតឲ្យមាន​ប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី និងអាចជួបសន្ទនា​ បញ្ហាជាតិសំខាន់ៗ​​ ជាមួយនាយករដ្ឋមន្ត្រី បានថែមទៀត៕