រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:ប្រតិភូ គណ:កម្មការទី១០នៃរដ្ឋសភាចុះបំពេញបេសកកម្មនៅ ខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម
គណ:ប្រតិភូ គណ:កម្មការទី១០នៃរដ្ឋសភាចុះបំពេញបេសកកម្មនៅ ខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/26/2015 3:10:39 PM )

គណ:ប្រតិភូ គណ:កម្មការ​អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ​នៃរដ្ឋសភា​ដឹកនាំ​ដោយ ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណ:កម្មការ ​បានអញ្ជើញចុះបំពេញបេសកកម្ម​នៅ​ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ចាប់ពី ថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០១៥។

 ក្នុងដំណើរបំពេញបេសកកម្ម​នា ថ្ងៃទី២៥ ខែកុម្ភ:​ឆ្នាំ​២០១៥ គណ:ប្រតិភូបានចុះជួប​ប្រជាពលរដ្ឋ​៤១គ្រួសារ ដែលមានទំនាស់ដីធ្លី នៅភូមិឃ្សឹម ឃុំ​ស្នួល ស្រុកស្នួល ខេត្តក្រចេះ។ បន្ទាប់មកគណ:ប្រតិភូ បានចុះជួបសំណេះសំណាល​ ជាមួយថ្នាក់ដឹកនាំ​​គយនិងរដ្ឋាករ​នៅ​ច្រក​​អន្តរជាតិ ត្រពាំងស្រែ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដើម្បីស្វែងយល់​ពីការ​ប្រមូលពន្ធ លើការនាំចេញនាំចូល ទំនិញតាមច្រកនេះ។ ក្នុងឱកាសនោះ ឯកឧត្តម ហូរ វ៉ាន់ បាន​វាយ​តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្ត្រីគយ ទាំងអស់ ក្នុងការ​ប្រមូល​ពន្ធជូនរដ្ឋ។  ជាមួយនេះ ឯកឧត្តម បានស្នើអោយថ្នាក់ដឹកនាំគយ​យកចិត្តទុកដាក់​ ក្នុង​ការជួយបង្កភាពងាយស្រួល ដល់ ប្រជាពលរដ្ឋក្នុងការនាំទំនិញចេញចូល។

 

សូមបញ្ជាក់​​ថា​ ក្នុងដំណើរបំពេញបេសកកម្មរបស់គណ:ប្រតិភូគណៈកម្មការទី១០ នា​ពេល​នេះ ក៏នឹងមានការចុះទៅពិនិត្យស្វែងយល់​ការងារនៅ សាខាគយច្រកដា ​ សាខា​គយ​ច្រកអន្តរជាតិត្រពាំងផ្លុង ស្ថិត​ក្នុងស្រុកមេមត់ហើយនឹងជួបពិភាក្សា​ការងារ​ជាមួយ​គណ:អភិបាល នៃខេត្តត្បូងឃ្មុំ និងគណ:អភិបាលខេត្តកំពង់ចាមផងដែរ។