សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេច ហេង សំរិន ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី
សម្ដេច ហេង សំរិន ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/24/2015 11:00:48 AM )

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន    ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម អេវហ្គឺនី ស្តេតាណូវ ស្តយឆេវ ( Evgueni stetanev stoychev ) ឯកអគ្គរដ្ឋទូតដែលទើបទទួលការតែងតាំងថ្មី នៃសាធារណរដ្ឋប៊ុលហ្គារី ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួប សម្ដែងការគួរសម និងធ្វើសវនាការ ។

នៅក្នុងសវនាការភាគីទាំងពីរបានផ្ដោតការពិភាក្សា ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានតាំងពីយូរមកហើយនោះ ឲ្យកាន់តែល្អប្រសើរឡើង ថែមទៀត ទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ហើយនៅចុងឆ្នាំ២០១៥នេះ ក្នុងដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប៊ុលហ្គារី មកកាន់កម្ពុជា ក៏នឹងមានការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រសួងពាណិជ្ជកម្មនៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាមួយនឹងការអបអរសាទរ ការថ្លែងអំណរគុណ និងការវាយតម្លៃខ្ពស់របស់ សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រទេសប៊ុលហ្គារីដែលបានជួយដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៧៩ រហូតមក និងដល់ដើមទស្សវត្សរ៍ ឆ្នាំ១៩៩០ ក៏បានចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាថែមទៀតនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មីនៃ សាធារណរដ្ឋប៊ុលហ្គារី បានសន្យាថានឹងខិតខំជម្រុញ វិនិយោគិនពីប៊ុលហ្គារី ក៏ដូចជាពីសហគមន៍អឺរ៉ុបឱ្យមកវិនិយោគនៅកម្ពុជា ឲ្យបានច្រើនផងដែរ៕