រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការ ទី ៣ នៃរដ្ឋសភា ចុះបំពេញបេសកកម្មការងារ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង
គណៈកម្មការ ទី ៣ នៃរដ្ឋសភា ចុះបំពេញបេសកកម្មការងារ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/17/2015 3:50:48 PM )

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ គណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធានគណៈកម្មការ បានអញ្ជើញ ចុះបំពេញបេសកកម្មការងារ នៅតំបន់សេដ្ឋកិច្ចពិសេស មេន ហាតធេន (MANHATTAN) និងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្នុងគោលបំណង ចុះ ពិនិត្យសិក្សាពីផលប៉ះពាល់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង២ និងបាន​ជួប​ពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្រី្តប្រតិភូអមនាយករដ្ឋមន្រី្ត និងជាអគ្គលេខាធិការនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាត ធេន ក្រុងបាវិត ខេត្តស្វាយរៀង
 

ឯកឧត្តម សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពតំបន់សេដ្ឋកិច្ចពិសេស ចាប់តាំងពីការ​បង្កើតឡើងនៅឆ្នាំ ២០០៦រហូតដល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំនះរាល់ឧបសគ្គទាំងអស់ ដើម្បីធើ្វ​ឲ្យតំបន់សេដ្ឋកិច្ចពិសេសនេះ ទទួលបានជោគជ័យ ស្របទៅតាមយុទ្ធសាស្រ្ត ចតុកោណ របស់រដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានបន្តទៀតថា តំបន់សេដ្ឋកិច្ចពិសេសទាំង២នេះ មានកម្មករប្រមាណ ៣ម៉ឺននាក់ ហើយការនាំចេញ​នៅ​ឆ្នាំ២០១៣ មានប្រមាណ ៤៥០លានដុល្លារអាមេរិក និងនៅឆ្នាំ២០១៤ មានប្រមាណ ៥៨០ លានដុល្លារអាមេរិក ។

តំណាងក្រុមហ៊ុន DK-INKFamily និងរោងចក្រ Elite Cambodia Co,Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេស បានរាយការណ៍ ពីដំណើរការរបស់ក្រុមហ៊ុន ដែលបានបងើ្កតឡើង តាំងពីឆ្នាំ ២០០៩ និង ២០១២ និងថា កម្មករ ៩៩ភាគរយ ដែល បំរើរោងចក្រទាំងពីរនេះសុទ្ធតែជនជាតិខែ្មរ ហើយរោងចក្រ ទាំងពីរ ក្នុងមួយឆ្នាំផលិតសំលៀកបំពាក់បានចំនួន ១,២ លាន សំលៀកបំពាក់ មានម៉ាក Adidas និង Puma។  តំណាងក្រុមហ៊ុនក៏បានលើកឡើង​ពីបញ្ហាប្រឈម​របស់រោងចក្រ ដូចជាបញ្ហាដាច់ចរន្តអគ្គីសនីច្រើនដង ជារៀងរាល់ថៃ្ង ដែលធើ្វឲ្យការផលិតមានការធ្លាក់ចុះ និងបញ្ហាផ្លូវលំបាក ក្នុងការ ធើ្វដំណើរ ជាដើម។

ឯកឧត្តម ប៉ុល ហំម បានមានប្រសាសន៍ថា គណៈកម្មការទី៣ ចុះមកតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីពិនិត្យ សិក្សាពីផលប៉ះពាល់ និងប្រមូលព័ត៌មាន ដើម្បីសែ្វងរកចំណុចវិជ្ជមាន និងអវិជ្ជមាន នៅតំបន់នេះ និងរកវិធីសាស្រ្តល្អៗ សម្រាប់ធើ្វការជជែកពិភាក្សាបន្ថែមទៀត ជាមួយស្ថាប័នពាក់ព័ន្ធ។ឯកឧត្តមប្រធានគណៈប្រតិភូ បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំសែ្វងរកអ្នកវិនិយោគទុន មកបណ្ដាក់ទុននៅកម្ពុជា បានច្រើន  ដើម្បីឲ្យប្រជាពលរដ្ឋមានការងារធើ្វ និងកាត់បន្ថយការធើ្វចំណាកស្រុក។ ចំពោះបញ្ហាប្រឈមនិង សំណូមពរ របស់តំណាង រោងចក្រ ឯកឧត្តមប្រធានគណៈកម្មការ អះអាងថា នឹងពាំនាំយកទៅជម្រាបជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជ្រាប និងជូន ព័ត៌មាន ទៅរាជរដ្ឋាភិបាល ធើ្វការពិនិត្យនិងដោះស្រាយ ។

អត្ថបទ​និងរូបភាពពីនាយកដ្ឋានព័ត៌មាន