រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មការទី៧ ចុះបំពេញបេសកកម្មនៅខេត្តកំពតនិងខេត្តកែប
គណៈប្រតិភូគណៈកម្មការទី៧ ចុះបំពេញបេសកកម្មនៅខេត្តកំពតនិងខេត្តកែប
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (2/17/2015 9:06:48 AM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ​​យ៉ែម បុញ្ញឫទ្ធិ ប្រធាន ​គណៈកម្មការ បាន​អញ្ជើញ​ចុះ​បំពេញ​បេសកកម្មការងារ នៅខេត្តកំពត​និងកែបចំនួនបីថ្ងៃ​ គឺ​ចាប់ពីថ្ងៃទី១១​ដល់​​​ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០១៥ ដោយ​​បាន​ជួបពិភាក្សាការងារ ជាមួយ​ ឯកឧត្តម ខូយ ឃុនហួរ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្ដម កែន សត្ថា អភិបាល​នៃគណៈ​អភិបាលខេត្តកែប រួមជាមួយ​ថ្នាក់ដឹកនាំមន្ទីជំនាញនានា​ដែល​ពាក់ពន្ធ័​ទៅ​នឹង​សម្ថកិច្ចរបស់​ គណៈកម្មការដើម្បី ស្វែងយល់ពីវិសយ័ការងារ​ ទទួលខុសត្រូវ​របស់​មន្ទី​នីមួយៗ។

ឯកឧត្ដម ខូយ ឃុនហួរ និងឯកឧត្ដម កែន ​សត្ថា បានជម្រាបជូនអំពីស្ថានភាព​ភូមិសាស្រ្ត​​ទូទៅ​​​ក្នុងខេត្តទាំងពីរដែលទទួលបានការអភិវឌ្ឍន៍​លើគ្រប់វិសយ័​ ជាពិសេស​លើ​ការងារសន្តិសុខ​ស​ណ្ដាប់​​ធ្នាប់សាធារណៈ ថាមានភាពល្អប្រសើរ ហើយខេត្តទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ ​អន្តរ​ជាតិ​ជាច្រើនដែលមកសម្រាក លម្ហែ​កម្សាន្ត ទាំងនៅលើដីគោក ទាំងតាមបណ្តាកោះ​និង​លម្ហសមុទ្រ ។ លទ្ធផលទាំងនេះ បានមកដោយសារ​រដ្ឋបាលខេត្ត​បាន​​ចាត់វិធានការ សមស្របតាម​ផែនការ​របស់រាជ​រដ្ឋាភិបាលក្នុងការអនុវត្ត​គោលន​យោបាយ​​ភូមិឃុំ មានសុវត្ថិភាព ដោយប្រមូលផ្ដុំគំនិតនិង​ស្មារតីដឹកនាំ​អភិវឌ្ឍន៍ខេត្ត ​បានធ្វើ​អោយសមិទ្ធផលជាច្រើនលេចចេញជារូបរាងឡើង និងទទួលបានការពេញចិត្ត​ពី​ប្រជា​ពលរដ្ឋទៅលើសេវាសាធារណៈនិងសេវារដ្ឋបាលរបស់ខេត្ត។

ឯកឧត្តម យ៉ែម​ បុញ្ញឫទ្ធិ ប្រធានប្រតិភូបានជំរាបជូន ពីគោលបំណងចុះបំពេញ​បេសកកម្ម​នាពេលនេះ គឺចុះសិក្សាស្វែងយល់​និងស្រាវជ្រាវរកព័ត៌មានមុននឹង​រៀបចំធ្វើ​សិក្ខា​សាលានៅថ្ងៃទី ៣១​ខែមីនា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ជាមួយ ក្រសួងអប់រំយុវជន​និង​កីឡា ដោយផ្តោតសំខាន់​លើការ​គ្រប់គ្រងហិរញ្ញវត្ថុក្រៅ​ប្រព័ន្ធ ដើម្បីរួមចំណែកពិនិត្យ​ប្រ​ព័ន្ធសិក្សាអោយមានប្រព័ន្ធស្តង់ដា​មួយនៅក្នុង​តំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ សំខាន់​​​គឺធ្វើការកំណែទំរង់ទៅលើវិសយ័អប់រំនៅកម្ពុជា ដែលក្នុង​នោះ​មានផ្នែកឧត្តមសិក្សា  មធ្យម​សិក្សានិងបឋមសិក្សា ដើម្បីរិះរកវិធានការ ធ្វើការកំណែទំរង់​ដោយ​ផ្តោតលើ៥ចំនុច ​គឺទី១​គុណភាពគ្រូបង្រៀន ទី២គុណភាពនៃកម្មវិធី សិក្សា ទី៣គុណភាពមធ្យោបាយ ទី៤គុណ​ភាព​សិស្ស និងទី៥គុណភាពសង្គម។

បន្ទាប់មកនៅក្នុងដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧នេះដែរ ឯកឧត្តម យ៉ែម ប៉ុញ្ញឫទ្ធិ បានដឹកនាំគណៈប្រតិភូ ចុះត្រួតពិនិត្យ ជាក់ស្តែង​អំពីការគោរព​ទៅលើជំនឿ​សាសនាផ្សេងៗ នៅលើភ្នំបូកគោ លើភ្នំព្វាំងកូន នៅវាលស្រែ៥០០និងនៅលើកោះ​ទន្សាយ​ក្នុងខេត្តកែបផងដែរ។