រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ណេង ដឹកនាំ សមាជិក ចុះបេសកកម្ម ការងារនៅខេត្តកំពតនិងខេត្តកែប
ឯកឧត្តម ហ៊ុន ណេង ដឹកនាំ សមាជិក ចុះបេសកកម្ម ការងារនៅខេត្តកំពតនិងខេត្តកែប
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/12/2015 3:50:39 AM )

គណៈប្រតិភូ គណៈកម្មការមហាផ្ទៃ ការពារជាតិ  និងមុខងារ​សាធារ​ណៈ​​​នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្ម ​សិក្សាស្វែងយល់ពីការរីក​ចម្រើន និង ការអនុវត្តការងារ របស់ ខេត្តកំពត និងខេត្តកែប កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥  ។
 

នៅខេត្តកំពត គណៈប្រតិភូរដ្ឋសភា បានទទួលស្វាគមន៍ ដោយឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃ គណៈអភិបាលខេត្តកំពត ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្តកំពត។  ចំណែក​នៅ​ខេត្តកែប គណៈប្រតិភូរដ្ឋសភា ទទួលស្វាគមន៍ ដោយ ឯកឧត្តម ម៉ៅ វុឌ្ឍី អភិបាលរង ខេត្តកែប និង​មន្រ្តី​រាជការ ស្ថាប័នជុំវិញខេត្ត។

ថ្នាក់​ដឹកនាំខេត្តទាំងពីរបាន ជម្រាបជូនដល់ គណៈប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភា ថា ខេត្តបាន​ខិត​ខំ​យក​​ចិត្តទុកដាក់ យ៉ាងខ្លាំង ក្នុងការ អនុវត្ត ឲ្យបាននូវយុទ្ធសាស្រ្តចតុកោណ ​ដំណាក់​​កាលទី៣ ដោយ​បានពង្រឹង​ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ​ជូន​ប្រជាពលរដ្ឋ ក៏ដូច​ជាភ្ញៀវ​ទេស​ចរណ៍ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ខេត្តកំពត ក៍ដូចជាខេត្តកែប តែងតែរៀបចំវេទិកា​សាធារណៈ ស្តីពី ភូមិ-ឃុំមានសុវត្ថិភាព ដើម្បី​ស្តាប់ពីទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដោយឡែកចំពោះការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត ដូចជា ធារាសាស្រ្ត ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានស្ថាបនា ស្តារ និង ពង្រីកជាបន្តបន្ទាប់​​​ ​ឆ្លើយ​​តបតា​ម​តម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ហ៊ុន ណេង បានកោតសរសើរចំពោះការខិតខំ របស់អាជ្ញាធរគ្រប់ខេត្ត និងបានជំរុញ​ឲ្យមានការយកចិត្តទុកដាក់ខិតខំ បម្រើ ប្រជាពលរដ្ឋ ឲ្យបានល្អបន្ថែមទៀត ស្របតាមនយោបាយ​របស់រាជ​រដ្ឋា​ភិបាល​៕