គណ:ប្រតិភូគណ:កម្មការទី៨ រដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការបានអញ្ជើញដល់ខេត្តសៀមរាប នៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៥ បន្ទាប់ពីបានចុះបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ រួចមក។
សូមជម្រាបជូនថា គណ:ប្រតិភូ គណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និង កិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណ:កម្មការ បានចុះបេសកកម្ម នៅខេត្តបន្ទាយមានជ័យ និងសៀមរាបចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ដើម្បីសិក្សាស្វែងយល់ពីវិស័យការងារ ដែលទាក់ទងនឹងភារកិច្ចរបស់គណៈកម្មការ។ ក្រោយ ពីអញ្ជើញ ទៅដល់ ក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិបាល ខេត្តបន្ទាយមានជ័យ លោកអភិបាល ក្រុងប៉ោយប៉ែត ប្រធានមន្ទីរស្ថាប័ននានា ជុំវិញខេត្ត ព្រមទំាង អង្គការសង្គមស៊ីវិល។ បន្ទាប់មកនៅរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៥គណ:ប្រតិភូ គណ: កម្មការទី៨ រដ្ឋសភា បានអញ្ជើញមកដល់ខេត្តសៀមរាប។
នៅក្នុងខេត្តសៀមរាប គណ:ប្រតិភូគណ:កម្មការទី៨ ត្រូវជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរស្ថាប័ននានា ព្រមទំាងអង្គការ សង្គមស៊ីវិល ទាក់ទង និងវិស័យការងារ ដែលគណ:កម្មការទទួលខុសត្រូវ៕