សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋនៅខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋនៅខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/10/2015 4:03:39 PM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា ​ បាន​អញ្ជើញ ចុះ​សួរ​សុខទុក្ខ ស្វែងយល់ពីទុក្ខលំបាក របស់ព្រះសង្ឃ មន្រ្តីរាជការ ប្រជាពលរដ្ឋ ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពីពេលថ្មីៗនេះ។ នៅក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត បាន ប្រកាស​សាងសង់អគារ សិក្សាមួយខ្នង៤បន្ទប់ ដោយបំពាក់នូវសម្ភារៈ​សិក្សា​មានតុ​ កៅអី និងក្តាខៀវ សម្រាប់​គ្រប់​បន្ទប់ តបតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ។
 

ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​ បាន​កំណត់យ៉ាង​ច្បាស់ថា គ្រប់ភូមិទូទាំងប្រទេសត្រូវមានសាលាបឋមសិក្សា ហើយការផ្តល់​ជូន ​សាលា​​ក្នុងឳកាស​នេះគឺដើម្បីឆ្លើយ តប នឹងទិសដៅរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានលើកឡើងថា សាលារៀនជាថ្នាលបណ្តុះបណ្តាលវិជ្ជាជីវៈ ​កសាង​ធន​ធាន​មនុ​ស្ស​ ដែលជាផ្នែក សំខាន់មួយ សំរាប់ចូលរួម​ក្នុងការអភិវឌ្ឍប្រទេសជាតិ។

បន្ទាប់ពីបានសំណេះសំណាល និងឆ្លើយតបនូវសំណូមពរនានា របស់ប្រជាពល​រដ្ឋ​រួច​មក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានប្រគេននិងចែកជូន ទេយ្យទាន និង​អំណោយ​មួយ​ចំនួន​ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងនោះបានប្រគេនព្រះមេគុណខេត្ត​កំពង់ធំ នូវទេយ្យ​ទាន​មួយសំរាប់និង​បច្ច័យ ៤០ម៉ឺនរៀល ។ ប្រគេនព្រះអនុគុណ​ស្រុកបារាយណ៍ ទេយ្យ​ទាន​មួយសំរាប់និងបច្ច័យ ២០ម៉ឺនរៀល ។ ប្រគេនព្រះចៅអធិការ និងព្រះសង្ឃ ក្នុងវត្តចំនួន៥អង្គ ក្នុងមួយអង្គ ទេយ្យទានមួយសំរាប់ និងបច្ច័យ ១០ម៉ឺនរៀល ។ ជូនតាជី យាយជីចំនួន ១០០នាក់ ក្នុង​មួយនាក់ ក្រណាត់សមួយដុំ និងថវិកា១ម៉ឺនរៀល។ ជូនប្រជាជនចំនួន ១ពាន់នាក់ ក្នុង​មួយនាក់ទទួលសារ៉ុងចំនួនមួយ។ ឧបត្ថម្ភសាលាស្រុក​បារាយណ៍ ថវិកាចំនួន១លានរៀល។ ឧបត្ថម្ភសាលាឃុំបល្ល័ង្កថវិកាចំនួន ១លានរៀល ។ ឧបត្ថម្ភក្រុមភ្លេងពិណពាទ្យថវិកាចំនួន ១០ម៉ឺនរៀល ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានផ្តល់ថវិកាដំបូងចំនួន ៥ពាន់​ដុល្លា​រដល់​​ជាង ដើម្បីចាប់ផ្តើមការសាងសង់​​ អគារ​សិក្សា​១ខ្នង​មានបួនបន្ទប់នោះដែរ៕