សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន
ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/10/2015 4:03:39 PM )

គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​ការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន បាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវការនៅ សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណង ពង្រឹង កិច្ច​សហ​ប្រតិបត្តិ​ការ ទំនាក់ទំនង​មិត្តភាព និងសិក្សាស្វែងយល់អំពីការអភិវឌ្ឍវិស័យកសិកម្ម និងផ្លូវដែក​នៅប្រទេស​​ចិន។ គណៈប្រតិភូបានចាកចេញ​ពី​ប្រទេសតាម​ជើងយន្ត​ហោះ កាល​ពីព្រឹក​ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ២០១៥។
 

នៅមុនពេលចេញដំណើរ ​ឯកឧត្តម ឈាង វុន បានមានប្រសាសន៍​ឲ្យដឹងថា ក្នុង​ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ត្រូវបាន អនុញ្ញាតចូលជួបសវនការ និង​ពិភាក្សាការងារជាមួយ​ អនុប្រធាន​​សភា​ប្រជាជនចិន​ទូទាំងប្រទេស ជួបពិភាក្សាការងារ​ជាមួយ អនុរដ្ឋមន្ត្រី ក្រសួង​ការប​រទេសចិន និងជាមួយថ្នាក់​ដឹក​នាំ​ផ្សេងៗទៀត របស់ប្រទេសចិន

ជាមួយ​គ្នា​នេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា នឹង​ទៅ​ទស្សនា​នៅស្ថានី​យ​រថភ្លើង​ល្បឿន​លឿន ​​នៅខេត្តជាប់​ទីក្រុង​ប៉េកាំងផងដែរ។ ប្រធាន គណៈប្រតិភូ ឯកឧត្តម ឈាង វុន បានគូស​បញ្ជាក់​ថា " យើងសង្ឃឹម​ថាកម្ពុជា​ទៅថ្ងៃ​ក្រោយ អាច​នឹងមាន​រថ​ភ្លើង​មានល្បឿនយ៉ាងនេះដែរ ។ កិច្ច​សហប្រតិបត្តិការ ជាអន្តរ​ជាតិរ​វាង​កម្ពុជា ​ជាមួយមិត្តចិន គឺមានសារៈ​សំខាន់ខ្លាំងណាស់ ក្នុង​ការ​អភិវឌ្ឍប្រទេសកម្ពុជា "៕