សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:ប្រតិភូគណៈកម្មការសង្គមកិច្ច រដ្ឋសភា ចុះបេសកកម្ម នៅខេត្តបន្ទាយមានជ័យ និងសៀមរាប
គណ:ប្រតិភូគណៈកម្មការសង្គមកិច្ច រដ្ឋសភា ចុះបេសកកម្ម នៅខេត្តបន្ទាយមានជ័យ និងសៀមរាប
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/9/2015 3:57:52 PM )

គណ:ប្រតិភូ គណ:កម្មការសុខាភិបាល សង្គមកិច្ច​ អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ:និង កិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណ​រតន៏ ​ប្រ​ធាន​​គណ:​កម្មការ បានចុះបេសកកម្ម នៅខេត្តបន្ទាយមានជ័យ និងសៀមរាប​ ចាប់ពីថ្ងៃទី០៨​ដល់​ថ្ងៃទី​១៣​​ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីសិក្សាស្វែងយល់ពី​វិស័យការងារ​ដែលទាក់ទង​នឹង​ភារកិច្ច​របស់​គណៈ​កម្មកា​រ។

នៅក្នុងដំណើរបេសកកម្មចុះទៅដល់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៩ ខែ​​កុម្ភ: ឆ្នាំ២០១៥  គណៈប្រតិភូ បាន​ជួបពិភាក្សាការងារ ជាមួយ លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយប៉ែត​ និងថ្នាក់ដឹកនាំ ស្ថាប័ននានា ក្នុងក្រុងដើម្បី​ស្វែងយល់ពី សកម្មភាពធ្វើចំណាក​ស្រុ​ក​​​​របស់ពលករ កម្ពុជា ដែល​ចេញ​ទៅធ្វើការ​ក្នុង ព្រះរាជាណាចក្រថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។

គណៈប្រតិភូនៃគណៈកម្មការជំនាញរបស់រដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹក​នាំ​ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ជាបន្តបន្ទាប់ទៀត តាមកម្មវិធីដែលបានគ្រោងទុក៕