សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាគំាទ្រសកម្មភាពរុករកអដ្ឋិធាតុទាហាសហរដ្ឋអាមេរិកនៅលើទឹកដីកម្ពុជា
សម្តេចប្រធានរដ្ឋសភាគំាទ្រសកម្មភាពរុករកអដ្ឋិធាតុទាហាសហរដ្ឋអាមេរិកនៅលើទឹកដីកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/27/2015 12:30:12 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុ​ញ្ញាតឲ្យ លោកស្រី អាន មីល្ស ហ្គ្រីហ្វីត ( Ann Mills Griffith ) ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សម្ព័ន្ធភាពជាតិ ក្រុមគ្រួសារយុទ្ធ ជនឈ្លើយសឹក និងបាត់​ខ្លួន សហរដ្ឋអាមេរិក នាសម័យ​សង្គ្រាម​​​ នៅតំបន់អាស៊ីអាគ្នេយ៍ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ​​​នៅ​ព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។

លោកស្រី អាន មីល្ស ហ្គី្រហ្វីត បានថ្លែងអំណរគុណ ​យ៉ាងជ្រាលជ្រៅ ចំពោះ​ សម្តេច​ប្រធាន រដ្ឋសភា ​ដែល​បានចំណាយពេល វេលាដ៍មានតម្លៃ ទទួលជួបគណៈប្រតិភូលោកស្រី។ លោក ស្រីប្រធានគណៈប្រតិភូ បានជម្រាប​ជូន​សម្តេចថា​ សម្ព័ន្ធភាពជាតិ​ក្រុមគ្រួ​សារ​យុទ្ធជនឈ្លើយ​សឹក និងបាត់ខ្លួនរបស់សហរដ្ឋអា​មេ​រិក មានបេស​ក​កម្ម​មនុស្សធម៌និង​ជាការ​លើក​ទឹកចិត្ត ទៅ​ដល់​ក្រុម​គ្រួសារទាហាន របស់សហ​រដ្ឋអាម៉េរិកដែលបានស្លាប់ក្នុង​សម័យ​សង្គ្រាម ក្នុង​តំបន់​អា​​ស៊ី​អា​​គ្នេយ៍ និងទូទាំង​សក​លលោក។

លោកស្រី អាន មីល្ស ហ្គី្រហ្វីត បានគួសបញ្ជាក់ថា​ដំណើរទស្សនកិច្ច របស់​គណៈប្រតិភូ​លោក​ស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺស្វែងរកកិច្ច សហការ​បន្ត​ជាមួយរាជរដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​ស្វែងបន្តស្វែងរកអដ្ឋិធាតុទាហានសហរដ្ឋអាមេរិកដែលបាត់ បង់ជីវិតនៅ​លើទឹក​ដីព្រះ​រា​ជា​ណាចក្រកម្ពុជា ក្នុងសម័យសង្រ្គាម។ លោកស្រីប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណ​ចំ​ពោះរដ្ឋ​សភា រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទំាងប្រជាពលរដ្ឋកម្ពុជា ដែលបាន​សហ​ការល្អ ជាមួយភាគីអាមេរិក ក្នុងការស្វែងរកអដ្ឋិធាតុ ទាហានអាមេរិក នាពេលកន្លងមក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភា សម្តេច​ បានស្វាគមន៍​ចំពោះបេស​ក​ក​ម្មរបស់  សម្ព័ន្ធភាពជាតិ​ក្រុមគ្រួសារ យុទ្ធជនឈ្លើយសឹក និងបាត់​ខ្លួនសហ​រដ្ឋ​អាមេរិក និង​បាន​ជូនពរឲ្យបេសកកម្មរបស់ សម្ព័ន្ធនេះទទួលបានជោគជ័យ៕