រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កឹម សុខា អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅ វត្តជោតិមន្នីមានជ័យ ស្រុកដងទង់ ខេត្តកំពត
ឯកឧត្តម កឹម សុខា អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា នៅ វត្តជោតិមន្នីមានជ័យ ស្រុកដងទង់ ខេត្តកំពត
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/27/2015 12:30:12 PM )

ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្នសភា នៃព្រះរាជាណាចក្រកម្ពុជា  កាល​ពី ថ្ងៃទី២៥ ខែមករា ​ឆ្នាំ២០១៥  បានអញ្ជើញជា អធិបតីយភាព ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និង​សម្ពោធ​​សមិទ្ធិផលនានា នៅ​ក្នុងវត្តជោតិមន្នីមានជ័យ (ហៅវត្តត្រពាំងពីរល្វែង) ដែល​ស្ថិត​នៅ​ភូមិ​អូរឬស្សី ឃុំស្រែ ខាង​ត្បូង​ស្រុក ដងទង់ ខេត្តកំពត។

វត្តជោតិ​មន្នី​មាន​ជ័យ ជាវត្តដ៍ចំណាស់មួយ ហើយបានបំផ្តិចបំផ្លាញ ស្ទើរ​ទំាងស្រុង នៅ​ក្នុង​​របបប៉ុតពត និងបាន​ផ្តើមកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវត្តឡើងវិញ ជាបន្តបន្ទាប់ ចាប់​ពី​ឆ្នាំ២០០៨មក ដោយ​កម្លំាងសទ្ធា របស់ពុទ្ធបរិស័ទចំណុះជើងវត្ត ជិត​ឆ្ងាយ។ នៅពិធីបញ្ចុះ​ខណ្ឌ័​សីមា និងសម្ពោធសមិទ្ធផលនានា កាលពីថ្ងៃទី២៥មករានេះ មាន​ការអញ្ជើញចូ​លរួម​ពី​ពុទ្ធ​បរិ​ស​​​ទ័យ៉ាងច្រើនកុះករ។

ក្នុងឪកាសនោះ ឯកឧត្តម​ កឹម សុខា​ បានមានប្រសាសន៍ថា វត្តអារាម ក៍ដូចជា​ព្រះពុទ្ធសាស​នាមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ ទីវត្តអារាម មិនគ្រាន់តែជា​ទីសក្ការៈ​សម្រា​ប់ការ​​គោរពបូជា តាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះ​បណ្តា​ល ចំ​ណេះ​ដឹង ទូទៅ អប់រំសីលធម៌ និងផ្តល់ជំនួយ​ស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យ​រួមរស់​ជា​មួយ​គ្នា​ ដោយ​ សាមគ្គីភាព ស្មោះត្រង់ អហិង្សាជាដើម។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភាបានគួសបញ្ជាក់បន្តថា ម្យ៉ាងវិញទៀត ​វត្ត​អារាម​ប្រៀប​​​​​​បានជា​ឃ្លាំង​ដ៏មានតម្លៃ សម្រាប់រក្សានូវគម្ពីរ ទំនៀបទម្លាប់ ​វប្ប​ធម៌ប្រពៃណី របស់ជាតិ​ខ្មែរ​ឲ្យបានគង់វ​ង្សស្ថិត​ស្ថេរទៀតផង៕