រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការយុត្តិធម៌រដ្ឋសភា ចុះសិក្សាវិស័យច្បាប់ក្នុងខេត្តកំពង់ចាមនិងត្បូងឃ្មុំ
គណៈកម្មការយុត្តិធម៌រដ្ឋសភា ចុះសិក្សាវិស័យច្បាប់ក្នុងខេត្តកំពង់ចាមនិងត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/22/2015 2:28:36 PM )

គណៈ​ប្រតិភូ គណ:កម្មការ នីតិកម្ម និងយុត្តិធម៌ រដ្ឋសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណ:កម្មការ បានចុះបំពេញបេសកកម្ម នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ពី ​ថ្ងៃ​ទី​២១ ដល់ ថ្ងៃទី២៣ មករា ឆ្នាំ២០១៥ ដើម្បីសិក្សា ស្វែងយល់ពីការ អនុវត្តន៍ច្បាប់ និងការប្រព្រឹត្តិ​ទៅ​ នៃប្រពន្ធ័តុលាការក្នុងខេត្តទំាងពីរនេះ។
 

នៅក្នុងបេសកកម្មការងារនេះ គណៈប្រតិភូរដ្ឋសភា បានជួបពិភាក្សា​ការងារជាមួយ ​ថ្នាក់​ដឹក​នាំ​ខេត្តទំាងពីរ ស្ថាប័នអនុវត្តន៍ច្បាប់ មាន តុលាការ មន្រ្តីយុត្តិធម៌ មន្រ្តីពន្ធនាគារជាដើម។