សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូគណៈកម្មកាជំនាញរដ្ឋសភា ចុះសិក្សាស្វែងយល់បញ្ហាដីធី្លនៅខេត្តក្រចេះ និងត្បូងឃ្មុំ
គណៈប្រតិភូគណៈកម្មកាជំនាញរដ្ឋសភា ចុះសិក្សាស្វែងយល់បញ្ហាដីធី្លនៅខេត្តក្រចេះ និងត្បូងឃ្មុំ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/20/2015 10:27:48 AM )

ដោយបានការអនុញ្ញាតពី សម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២០ខែ​​​មករា ឆ្នាំ២០១៥ គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង ប្រធាន គណៈកម្មការ បានអញ្ជើញចុះបំពេញ​បេស​កកម្ម​ការ​ងារនៅ ខេត្តត្បូងឃ្មុំ និង​ខេត្តក្រចេះ ដើម្បីសិក្សាស្វែងយល់ពី បញ្ហាដីធ្លី។

ឯកឧត្តម អេង ឆៃអ៊ាង បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការជំនាញ រដ្ឋសភា​នៅ​ក្នុង​ខេត្ត​ ទំាង​ពីរ​ខាង​លើ​នេះ ក្នុងគោលបំណង ពិនិត្យ អង្កេត ស្រាវជ្រាវពី ករណីទំនាស់ដីធ្លី តាម​ពាក្ស​បណ្តឹង ​ប្រ​ជា​​​ពលរដ្ឋ ដាក់ជូនគណៈកម្មការជំនាញរដ្ឋសភា។

ក្នុងបេសកកម្មនេះ គណៈប្រតិភូរដ្ឋសភា បានចុះទៅជួបប្រជាពលរដ្ឋនៅក្នុងឃុំត្រមួង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ ដែលមាន​ទំនាស់ដីធ្លីជា​មួយ​ក្រុម​ហ៊ុនវិនិយោគចំការកៅស៊ូCO.LTD។ ករណីទំនាស់ដីធ្លីនៅក្នុងភូមិ​ត្រ​ពាំង​ស្រែ និង​ភូមិ​ត្រពាំងស្បែកខាងកើត ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ករណីទំនាស់ដីធ្លីនៅភូមិ​ប៉ោដើម​ស្វាយ ភូមិ​ប៉ោ​ដើមចេក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ករណីទំនាស់ដីធ្លីនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ករណីទំនាស់ដីធ្លីនៅក្នុងភូមិជ្រោយអំពិល១ ឃុំចំបក់ ភូមិកំពង់គរ ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងករណីទំនាស់ដីធ្លីនៅក្នុងឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះដែលមានទំនាស់​ដីធ្លីជា​មួយ​ក្រុម​ហ៊ុន​យូប៊ីអ៊ី ឌីវេលុបមេន ក្រុមហ៊ុនដាយណាម ក្រុមហ៊ុនកាសូទឹម និងក្រុមហ៊ុនដួងទៀងក្រចេះ រ៉ាប់ប៊ើរ ឌី​វេទ្បុ​បមេន លីមីធីត ៕