គណ:ប្រតិភូ គណៈកម្មការ វិនិយោគ បរិស្ថាន អភិវឌ្ឍន៍ជនបទ និង ធនធានទឹក នៃ រដ្ឋសភាដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម បានចុះជួប ពិភាក្សា ការងារជាមួយ ជាមួយថ្នាក់ដឹកនាំ ខេត្ត និងមន្រ្តី ថ្នាក់ដឹកនាំ ស្ថាប័ន មួយចំនួន ក្នុងខេត្ត នាព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។
គណៈប្រតិរដ្ឋសភា បានទទួល ការស្វាគមន៍ ដោយ ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្ត តាកែវនិង ថ្នាក់ដឹកនាំ មន្ទីរស្ថាប័ន មួយចំនួនទៀត។
ក្នុងពិធី ពិភាក្សា ការងារ នៅសាលាខេត្ត តាកែវ ឯកឧត្តម ឡាយ វណ្ណ: បានរាយការណ៍ ជូនគណៈប្រតិភូ រដ្ឋសភា ពីកិច្ចខិតខំ អភិវឌ្ឈន៍ ខេត្ត និងការផ្តល់នូវ សុខសន្តិភាព ជូនប្រជាពលរដ្ឋ ក្នុងការរស់នៅ និងប្រកប របរចិញ្ចឹមជីវិត ឲ្យមានការរីកចម្រើន ស្របតាម យុទ្ធសាស្រ្ត ចតុកោណ របស់រដ្ឋាភិបាល៕