រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កឹម សុខា ជួបសវនាការជាមួយអភិបាលក្រុងឡូវែល
ឯកឧត្តម កឹម សុខា ជួបសវនាការជាមួយអភិបាលក្រុងឡូវែល
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/14/2015 1:29:38 PM )

ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាណាចក្រ កម្ពុជា បានអនុញ្ញាតអោយ ​ឯកឧត្តម រ៉ូ​ដ​នី អិ​ម អ៊ី​លៀត (Rodney M. ELLIOTT) អភិបាលក្រុង ​ឡូ​វែ​ល រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ​ដឹកនាំ​គណៈប្រតិភូ ​ចូលជួប​ធ្វើសវនាការ  កាលពី​រសៀល ​ថ្ងៃទី​១៣ ខែមករាឆ្នាំ​២០១៥នៅវិមានរដ្ឋសភា​។​
 

ឯកឧត្តម កឹម សុខា បាន​ថ្លែងប្រាប់ ​ក្រុមអ្នកកាសែត បន្ទាប់ពី​ចប់​ សវនាការថា ឯកឧត្តមរ៉ូ​ដ​នី អិ​ម អ៊ី​លៀត បានលើកឡើងថា នៅក្នុងក្រុង​ឡូ​វែ​ល មាន​ប្រជាពលរដ្ឋ​ខ្មែរ​ រស់នៅ​ប្រមាណ៣០% ដូច​នេះ​ការដែល ​ឯកឧត្តម បានជាប់ឆ្នោតជាអភិបាលក្រុង​ក្រុង​ឡូ​វែ​ល គឺទទួលបានការគាំទ្រ ពីប្រជាពល​រដ្ឋ ខ្មែរ​ផង​​ដែរ​។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មកកាន់ ព្រះរាជាណាចក្រ កម្ពុជានាពេលនេះ ក៏ជាឱកាស​ ដើម្បី​ឲ្យ​ឯកឧត្តម សិក្សា​ស្វែងយល់​ពី​​វប្បធម៌ ប្រពៃណី និងការរស់នៅ​របស់ពលរដ្ឋខ្មែរ បន្ថែមទៀត។

 

សូមជម្រាបថា តាម​ការអញ្ជើញ​របស់​ ឯកឧត្ដម​ ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក រ៉ូ​ដ​នី អិ​មអ៊ី​លៀត (Rodney M. ELLIOTT) អភិបាល​ក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាស្សាឈូសេត សហរដ្ឋអាមេរិក បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេសកម្ពុជា ចាប់ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៥​។​