រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញចូលរួមរំលែកទុក្ខអ្នកសារព័ត៌មាន និងប៉ូលីសបារំាង ដែលត្រូវភេវរជនបាញ់សម្លាប់
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញចូលរួមរំលែកទុក្ខអ្នកសារព័ត៌មាន និងប៉ូលីសបារំាង ដែលត្រូវភេវរជនបាញ់សម្លាប់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/13/2015 11:55:00 AM )

នៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៩:៣០នាទីព្រឹក នៅស្ថានទូត បារាំង ប្រចាំកម្ពុជា ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាតំណាងដ៏ខ្ពង់ ខ្ពស់ របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំ ប្រតិភូ គណៈកម្មាធិ​ការ អចិន្ត្រៃយ៍រដ្ឋសភា ចូលរួមរំលែកទុក្ខ ករណី ការបាញ់សម្លាប់ អ្នកសារព័ត៌មាន និង ប៉ូលីស បារាំង ដោយពួកភេរវជន។

ព្រឹត្តិការណ៍បាញ់សម្លាប់ អ្នកសារព័ត៌មាន និងប៉ូលីស ចំនួន ១២នាក់ នឹងធ្វើឲ្យ ប្រជាជន ចំនួន២០ នាក់ រងរបួស បានកើតឡើង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅទីស្នាក់ការ ទស្សនាវដ្តី រូបត្លុក  Charlie Hebdo ដែលស្ថិតនៅ ទីក្រុងបារីស ប្រទេសបារាំង។

នៅក្នុងសារ ចូលរួមមរណៈទុក្ខ ឯកឧត្តម កឹម សុខា បានបញ្ជាក់ថា ក្នុងនាម ឯកឧត្តម និងក្នុងនាម សមាជិក សមាជិការដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា សូមចូលរួមរំលែកទុក្ខ ចំពោះគ្រួសារ នានា ដែល​មាន សមាជិក ទទួលមរណៈភាព និង រងរបួស ក្នុងអំឡុងពេល ការវាយប្រហារ ភេវរកម្ម នៅប្រទេស បារំាង។ យើងខ្ញុំ មានភាពសោកសៅ ជាខ្លាំង ចំពោះ អំពើដ៏ព្រៃផ្សៃ បែបនេះ ហើយយើងខ្ញុំ នៅតែគាំទ្រ លទ្ធិប្រជាធិ​បតេយ្យ និង សេរីភាព នៃសារព័ត៌មាន គ្រប់ទីកន្លែង នៅក្នុងពិភពលោក។