សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូខុទ្ទកាល័យរដ្ឋសភាឡាវបំពេញទស្សនកិច្ចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា
គណៈប្រតិភូខុទ្ទកាល័យរដ្ឋសភាឡាវបំពេញទស្សនកិច្ចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (1/12/2015 5:05:00 PM )

គណៈប្រតិភូ ខុទ្ទកាល័យ រដ្ឋសភា ឡាវ ចំនួន៨រូប ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ខាំភើយ ផា​នី​​ម៉ាឡៃថង (H.E.Dr Khampheny Panemalaythong) ជំនួយការផ្ទាល់ ប្រធាន រដ្ឋសភា សាធារណរដ្ឋ​​ ប្រជាធិបតេយ្យ ​ប្រជាមានិត ​ឡាវ បានអញ្ជើញ​​មក បំពេញ​ទស្សនកិច្ចជាផ្លូវការ និង មិត្តភាព ​នៅរដ្ឋ​សភា​ ព្រះរាជាណាចក្រ ​កម្ពុជា​ចាប់ពី ថ្ងៃទី១១ ដល់​ ថ្ងៃ​១៥ ​មករា ឆ្នាំ​​២០១៥។
 

ក្នុងគោលបំណង ពង្រឹង និងពង្រីក ចំណងមិត្តភាព សាមគ្គីភាព និងបង្កើន កិច្ចសហប្រតិ​បត្តិ​ការ​ទ្វេភាគី រវាងរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា និង រដ្ឋសភា ឡាវ ក៏ដូចជា អគ្គលេខាធិការដ្ឋាន  រដ្ឋសភា ទំាងពីរ គណៈប្រតិភូ មានបំណង សិក្សាស្វែងយល់ និង ដកស្រង់​ បទពិសោ​ធន៍ ​​ការងារ​នៅ​លើការ បណ្តុះបណ្តាល ធនធានមនុស្ស និង សេវាបម្រើ ដល់រដ្ឋសភា។

នៅព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅវិមាន រដ្ឋសភា គណៈប្រតិភូ ខុទ្ទការល័យ​ រដ្ឋសភា នៃ សាធារណរដ្ឋ​​ ប្រជាធិបតេយ្យ​ ប្រជាមានិត ​ឡាវ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ខាំភើយ ផានី​ម៉ាឡៃ​ថង (H.E.Dr Khampheny Panemalaythong) បានជួប ពិភាក្សា ការងារជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា អមដោយ មន្ត្រី​ជាន់ខ្ពស់ នៃអគ្គលេខា​ធិការដ្ឋាន ​រដ្ឋស​ភាមួយ​ចំនួន​ទៀត បន្ទាប់មក គណៈប្រតិភូ នឹងជួបពិភាក្សា ការងារជាមួយ ឯកឧត្តម កៃ កេកនីន អគ្គនាយក សេវា​ និង បច្ចេកទេស និងថ្នាក់ដឹកនាំពាក់ពន្ធ័ ចំនួនទៀត។

ជាមួយគ្នានេះ នៅរសៀល ថ្ងៃដដែល គណៈប្រតិភូ ត្រូវបាន អនុញ្ញាត ចូលជួប   សម្តែង​ការគួរ​សម​ជាមួយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា៕