រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី២នៃរដ្ឋសភា ប្រជុំត្រៀមទៅចូលរួមសិក្ខាសាលានៅប្រទេសវៀតណាម
គណៈកម្មការទី២នៃរដ្ឋសភា ប្រជុំត្រៀមទៅចូលរួមសិក្ខាសាលានៅប្រទេសវៀតណាម
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (12/22/2014 3:30:43 PM )

កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា គណៈកម្មការ សេដ្ឋកិច្ច ហិញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ បានប្រជុំត្រៀម ដើម្បីទៅចូលរួម​សិក្ខាសាលា​រួមគ្នា កម្ពុជា ឡាវ វៀតណាម លើកទី៦ ស្តីពីបទពិសោធន៍ លើការធ្វើ សេចក្តីសម្រេចចិត្ត ការតាមដាន និងត្រួត​ពិនិត្យ​ថវិកា ឈានឆ្ពោះទៅកាន់ ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ​ ប្រកបដោយ ​ប្រសិទ្ធភាព និងតម្លាភាព ដែលនឹង ប្រព្រឹត្តទៅ នៅទីក្រុង ដាណាង ប្រទេសវៀតណាម​ពី ថ្ងៃទី១៩​ ដល់​ ថ្ងៃទី​២៣ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ។
 

ភាគីកម្ពុជាដែលត្រូវអញ្ជើញ ចូលរួមក្នុងអង្គសិក្ខាសលា នាពេលនោះគឺមាន ​គណៈ​កម្ម​ការសេដ្ឋកិច្ច ហិញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា ​តំណាងក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងតំណាងអាជ្ញាធរសវនកម្មជាតិ ។