សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៣នៃរដ្ឋសភា អញ្ជើញចុះបេសកកម្មខេត្តកំពង់ចាម
គណៈកម្មការទី៣នៃរដ្ឋសភា អញ្ជើញចុះបេសកកម្មខេត្តកំពង់ចាម
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (12/19/2014 5:02:15 PM )

គណៈប្រតិភូគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ ​ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ុល ហំម ប្រធាន គណៈកម្មការ បានអញ្ជើញចុះបំពេញ បេសកកម្ម ការងារ នៅខេត្ត កំពង់​ចាម ដើម្បី ពិនិត្យមើលការអភិវឌ្ឍន៍ នៅតំបន់ រមណីយដ្ឋាន ទឹកឆា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ។

ឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណៈ អភិបាលខេត្ត កំពង់ចាម បានមានប្រសាសន៍ថា ដោយរាជ​រដ្ឋាភិបាល ​បាន​ចាត់ទុកវិស័យទេសចរណ៍ ជាវិស័យប៉ូលមួយ ដ៏សំខាន់ក្នុង ចំណោមបណ្តា វិស័យនានា ដែល​ចាំបាច់​ត្រូវ លើកកម្ពស់​ការអភិរក្ស និងអភិវឌ្ឍន៍។ ដូច្នេះតំបន់មណីយដ្ឋាន ទឹកឆា ដែលជារមណីយដ្ឋាន ធម្មជាតិ និងជារមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្រ្ត ​ផងនោះ ទាមទារឲ្យ អាជ្ញាធរខេត្ត ត្រូវប្រើប្រាស់កំលាំង វិធានការ មធ្យោបាយ សរុប ដោយមានការចូលរួម​ពី​មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ វិស័យឯកជន អង្គការក្រៅ រដ្ឋាភិបាល និងការ ចូលរួមដោយផ្ទាល់ ​ពីប្រជាជន និងអ្នកទេសចរណ៍ ទាំងអស់គ្នា រួមគ្នាអភិរក្ស និងអភិវឌ្ឍន៍។ រមណីយដ្ឋាន ទឹកឆា ជាតំបន់ទាក់ទាញ​ ភ្ញៀវទេស​ចរណ៍​ជាតិ អន្តរជាតិយ៉ាងច្រើន ដើម្បីមកលេងកំសាន្ត ​ក្នុង​ព្រៃធម្មជាតិ ចំការម៉ៃសាក់ និងទស្សនាទិដ្ឋភាពព្រៃ ចំការច្បារដំណាំ របស់ប្រជាជនដែលស្ថិតនៅជុំវិញ​តំបន់​នេះ។ រមណីយដ្ឋាន​នេះមិនត្រឹមតែជាប្រភពនៃវិស័យ​ទេស​ចរណ៍​​ប៉ុណ្ណោះទេ តែវាក៏ជាប្រភពមេទឹក មាន​ទំនប់​អាងទឹក​ធំ​ល្វឹងល្វើយ សម្រាប់ស្រោចស្រពស្រែចំការបានរាប់ម៉ឺនហិចតា និងជាប្រភពបង្កើតមច្ឆាជាតិផងដែរ។

ឯកឧត្តម លន់ លឹមថៃ បានបន្ថែមទៀតថា អាជ្ញាធរខេត្តបានរៀបផែនការ និងវិធានការជាច្រើនក្នុងការ​ស្តារភក់ល្បាប់ កាកសំណល់នានា ពីផ្ទៃអាងប៉ែកខាងលើ ដើម្បីធានាឲ្យបានទឹកស្អាតថ្លាយង់ជាប្រចាំ រៀបចំឲ្យ​មាន​សណ្តាប់ធ្នាប់ ការលក់ដូរ ការ​ស្នាក់នៅ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់ ការចោលសំរាម កាកសំណល់ម្ហូប​អាហារ​ផ្សេងៗ​ដែលធ្វើឲ្យខូចបរិស្ថាន ។ អាជ្ញាធរខេត្តបាន ខិតខំថែរក្សា អភិរក្សព្រៃឈើនៅតំបន់នោះ រួមទាំង​ប្រាសាទ​បូរាណ និងធ្វើការជួសជុលថែទាំ ពង្រីកផ្លូវឲ្យបានធំទូលាយ ព្រមទាំងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ​ឲ្យយល់ដឹង​ពី​ផល​ប្រយោជន៍ នៃរមណីយដ្ឋានទឹកឆា និងគ្រោះមហន្តរាយពីការបាត់បង់តំបន់នោះ។

ឯកឧត្តម ប៉ុល​ ហំម​ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរ​ចំពោះ​ អាជ្ញាធរខេត្តគ្រប់ លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែង ​ធ្វើការថែរក្សានិង ផ្សព្វផ្សាយពន្យល់ ប្រជាពលរដ្ឋឲ្យបាន​យល់​ដឹង​ និងបំផុសគំនិតឲ្យចេះស្រឡាញ់ សម្បត្តិវប្បធម៌ ធម្មជាតិ នៅក្នុងតំបន់នោះ ព្រោះរមណីយដ្ឋានទឹកឆា ​ជាតំបន់​ទេសចរណ៍មួយដ៏សំខាន់ និងអាចរកប្រាក់ចំណូលជូនជាតិ បាន រួមទាំងប្រជាពលរដ្ឋ នៅតំបន់នោះដែរ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ប៉ុល ហំម បានចុះមើលតំបន់ រមណីយដ្ឋានទឹកឆា និងធ្វើការសាកសួរ និង សំណេះ​សំណាល ជាមួយប្រជាពលរដ្ឋ រស់នៅទីនោះ ដោយឯកឧត្ដមសុំឲ្យប្រជាពលរដ្ឋ បង្ហាញពីចំណុចខ្វះខាត និង​​បញ្ហា​ប្រឈម​នានាបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការចាត់វិធានការ​ ការពារថែរក្សារមណីយដ្ឋាន​ ទឹកឆា​នេះ។