សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ទទួលជួបសវនាការ ជាមួយរដ្ឋមន្រ្តី ផ្នែកផ្សព្វផ្សាយ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
សម្តេចប្រធានរដ្ឋសភា ទទួលជួបសវនាការ ជាមួយរដ្ឋមន្រ្តី ផ្នែកផ្សព្វផ្សាយ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/11/2015 11:51:23 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Zhao Jin រដ្ឋមន្រ្តីផ្នែកផ្សព្វផ្សាយ នៃគណៈកម្មាធិការ បក្សកុម្មុយនីស្តចិន និងជាសមា​ជិក​​អចិន្ត្រៃយ៍មជ្ឈឹមបក្ស ខេត្តយូណាន ចូលជួបសវនាការ និងសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែ​​​កុម្ភៈ  ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។
 

នៅក្នុងឱកាសនោះ ឯកឧត្តម Zhao Jin បានអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ច នៅខេត្តយូណាន ក្នុងឱកាសដែល ខេត្តយូណានរៀបចំ​ពិព័រណ៍ពាណិជ្ជកម្មចិន អាស៊ាន នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្តេច បានទទួលយកការអញ្ជើញនេះ ដោយរង់ចំា​ពិនិត្យលើភាព​ជាក់​ស្តែង។ ជា​មួយគ្នានេះសម្តេចបាន រំលឹកពីចំណង​មិត្ត​ភាព ដ៏ល្អរវាង កម្ពុជា ចិន ដែលមានតំាងពីយូរមកហើយ​ព្រម​ទំាងបាន ថ្លែង​អំណរ​គុណដល់ប្រទេសចិន ដែលបាន​ផ្តល់ជំនួយ សម្រាប់​ការ​អភិវឌ្ឍ ​ប្រទេស​កម្ពុជា លើគ្រប់ វិស័យ រហូតមក។ ​

សូមជម្រាបជូនថា ឯកឧត្តម Zhao Jin បានដឹកនាំគណៈប្រតិភូនៃប្រទេសចិន​ មកបំពេញទស្សន​កិច្ច​ផ្លូ​វការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួម រាត្រីសមោសរនិទាឃរដូវ កម្ពុ​ជា-ចិន ដែលរៀប​ចំ​ឡើង​​ក្រោមកិច្ចសហការរវាង ក្រសួងព័ត៌មាន និងទូរទស្សន៍ខេត្តយូណាន នៃ​ សាធារណរដ្ឋ​ប្រជា​មានិត​ចិន នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភ្នំពេញ ក្នុង​មជ្ឈម​ណ្ឌល​កោះ​ពេជ្រ​​ផងដែរ៕