រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី១ នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយ អង្គការសង្គមស៊ីវិល ពីបញ្ហាដីធី្លនៅខេត្តកោះកុង
គណៈកម្មការទី១ នៃរដ្ឋសភាជួបពិភាក្សាការងារជាមួយ អង្គការសង្គមស៊ីវិល ពីបញ្ហាដីធី្លនៅខេត្តកោះកុង
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/11/2015 11:49:29 PM )

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា​នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អេង ឆៃអ៊ាង ប្រធានគណៈ​កម្មការ បានជួបប្រជុំពិភាក្សាកា​រងារ​ជាមួយ អង្គការសង្គមស៊ីវិល ដឹកនាំដោយ លោក សួន ប៊ុនស័កិ្ត នៅវិមានរដ្ឋសភា ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០១៥។

ជំនួបពិភាក្សាការងារនៅពេលនេះ ក្នុងគោលបំណង ដើម្បីតាមដានដំណើរការដោះស្រាយ​បញ្ហា​​ដីធ្លី​​ ដែល​កើតមាននៅក្នុងខេត្តកោះកុង។ ប្រជាពលរដ្ឋ រស់នៅ ក្នុងស្រុក​បុទុមសាគរ ស្រុកគីរី​សាគរ ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋសរុបប្រមាណជា៨៤គ្រួសារ ដែលមានជម្លោះ​ដីធ្លីជាមួយ​​ក្រុមហ៊ុនចិន Union Development ជាយូរមកហើយ ហើយពលរដ្ឋដែលអះអាងថា​ខ្លួនជាអ្នករង​គ្រោះ បានដាក់ពាក្យបណ្តឹងមក គណៈកម្មការទី១រដ្ឋសភា ដើម្បីជួយរក
ដំ​ណោះ​ស្រាយ​។

ឯកឧត្តម អេង ឆៃអ៊ាង បានលើកនៅក្នុងកិច្ចប្រជុំ​​ថា ​បន្ទាប់​ពីបាន​ទទួល​ពាក្យបណ្តឹង គណៈ​​ប្រតិភូនៃ​គណៈកម្មការទី១នៃរដ្ឋសភា បានចុះទៅជួប​ប្រជាពល​រដ្ឋ ជួបជាមួយអាជ្ញា​ធរ និង​បានជួបតំណាងក្រុមហ៊ុនចិន ដើម្បីធ្វើការសិក្សាប្រមូលព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ និង​រកយន្ត​​ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហានេះ ដើម្បីឲ្យមានយុត្តិធម៌ និងទទួលយកបានពីគ្រប់ភាគី។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មការ ក៍បានគួសបញ្ជាក់​ថា​ គណៈ​កម្មការ​ជំនាញ​រដ្ឋស​ភា​ ក៍​បានស្នើ​ដល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ​ឯកឧត្តម សាយ សំអាល់ ជួយទប់​ស្កាត់​​ដើម្បី​កុំឲ្យ​មាន​សកម្មភាព ​ឈូសឆាយ រុះ​រើផ្ទះ​សំបែងរបស់ប្រជាពលរដ្ឋទំាងអស់ផងដែរ។​

លោក សួន ប៊ុនស័ក្តិ បានមានប្រសាសន៍ថា អង្គការសង្គមស៊ីវិលជាច្រើន បានកំពុង​ធ្វើការតាម​ដានវិវាទដីធ្លី ដែលកំពុងកើតមាននៅក្នុង ខេត្តកោះកុង នេះ និងមានការព្រួយបារម្ភ ពីការ​រំលោភ សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ។ តែទោះជាយ៉ាងណា ខាងសង្គមស៊ីវិលស្នើសុំដល់​រដ្ឋសភា និង​រាជរដ្ឋាភិបាល ជួយជំរុញឲ្យមានដំណោះស្រាយ ឲ្យបានសមស្រប យុត្តិធម៌ដល់​ភាគី​ទំាងអស់ ធ្វើ យ៉ាងណាកុំឲ្យមានអំពើហិង្សា និងការរំលោភ សិទ្ធមនុស្ស៕