រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចពិភាក្សារវាង ឯកឧត្តម ឈាង វុន ជាមួយអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា លើគម្រោង ទស្សនកិច្ច ផ្លូវការ និង មិត្តភាព​ នៅប្រទេសអូស្ត្រាលី
កិច្ចពិភាក្សារវាង ឯកឧត្តម ឈាង វុន ជាមួយអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា លើគម្រោង ទស្សនកិច្ច ផ្លូវការ និង មិត្តភាព​ នៅប្រទេសអូស្ត្រាលី
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/3/2015 6:37:23 PM )

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៩ ខែ មករា ឆ្នាំ២០១៥ នៅ វិមានរដ្ឋសភា លោកជំទាវ អាលីសុន ប៊ើរ៉េ អគ្គរដ្ឋទូត អូស្ត្រាលីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សភាទាំងពីរនៃ ប្រទេសអូស្ត្រាលី បានអញ្ជើញ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តភាព នៅ ប្រទេសអូស្ត្រាលី ដែលនឹងប្រារព្ធ ធ្វើនៅ ក្នុងកំឡុង ខែវិច្ឆិការ ឆ្នាំ២០១៥ ។