រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (2/3/2015 6:36:59 PM )

ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥  ថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ឯកឧត្តម ស ខេង និងថ្នាក់ដឹកនាំតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ដឹកនាំ ដោយ ឯកឧត្តម សម រង្ស៊ី បានជួបពិភាក្សាគ្នាជាលើកដំបូង នៅវិមានរដ្ឋសភា។

សមាសភាពគណបក្សប្រជាជនកម្ពុជា មាន ឯកឧត្តម ស ខេង ជាប្រធាន, ឯកឧត្តម គាត ឈន់ អនុប្រធាន និង លោកជំទាវ ម៉ែន សំអន អនុប្រធាន។ ឯគណបក្សសង្គ្រោះជាតិ មាន ឯកឧត្តម សម រង្ស៊ី ជាប្រធាន, ឯកឧត្តម កឹម សុខា អនុប្រធាន និង ឯកឧត្តម យឹម សុវណ្ណ លេខាធិការ។

នៅក្នុងសន្និសីទកាសែតខ្លីមួយបន្ទាប់ពីជំនួបពិភាក្សា ឯកឧត្តម ស ខេង បានមានប្រសាសន៍ ឲ្យដឹងថា ការជួបគ្នានេះ មិនមានអ្វីធំដុំទេ គ្រាន់តែជាការលើកកម្ពស់វប្បធម៌សន្ទនា។ ឯកឧត្តម បានបន្តទៀតថា ទាក់ទងការសន្ទនា គឺជំហរបស់គណបក្សប្រជាជនកម្ពុជា មិនមានអ្វីផ្លាស់ប្តូរទេ។

ជាមួយគ្នានេះ ឯកឧត្តម សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សទាំងពីរជួបជុំគ្នាថ្ងៃនេះ ជានិម្មិតរូបនៃការអនុវត្តន៍ បទបញ្ជាផ្ទៃក្នុង រដ្ឋសភា និងការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងនៅក្នុងរដ្ឋសភាជាតិ។ ហើយគណបក្សទាំងពីរ អនុវត្តន៍ទាំងពាក្យពេចន៍ អនុវត្តន៍ទាំងស្មារតី មានន័យថាជាការឆ្លុះបញ្ចាំងពីវប្បធម៌សន្ទនា ហើយគណបក្សទំាងពីរប្រកួតប្រជែងគ្នា ដើម្បីផលប្រយោជន៍ជាតិ សុខសន្តិភាព ស្ថេរភាព ឲ្យប្រជារាស្រ្តខ្មែមានភាពកក់ក្តៅ ទោះជា គណបក្សណាឈ្នះឆ្នោតលើកក្រោយ ក៏ប្រជាពលរដ្ឋខ្មែរបានសុខស្រួល ព្រោះគណបក្សទាំងពីរ បានស្រុះស្រួលគ្នា និយាយគ្នា និងគោរពគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី។