រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាអង់គ្លេស នឹងជួយពង្រឹងសមត្ថភាពការងារដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា
សភាអង់គ្លេស នឹងជួយពង្រឹងសមត្ថភាពការងារដល់អគ្គលេខាធិការដ្ឋានរដ្ឋសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (1/14/2015 6:56:26 PM )

ក្នុងជំនួបជាមួយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ឯកឧត្តម បៀល ឡងហីស៍ (Bill Longhurst) ឯកអគ្គរាជ​ទូត ប្រទេសអង់គ្លេស ប្រចាំកម្ពុជា បានមានប្រសាសន៍ ថា រដ្ឋសភាអង់គ្លេស មានកម្មវិធី នឹងជួយ​ពង្រឹង សមត្ថ- ភាព ខាងបច្ចេកទេស ដល់មន្ត្រី អគ្គលេខាធិការដ្ឋាន រដ្ឋសភា តាមតម្រូវការ សមស្រប។
 

ឯកឧត្តម ឯកអគ្គរាជទូត បានឲ្យដឹងដែរថា ឯកឧត្តម មានការ រីករាយ ដែលបានឃើញ ការ​វិវត្តន៍ នយោបាយ នៅកម្ពុជា ជាពិសេស បន្ទាប់ពី គណបក្ស នយោបាយ ជាប់ឆ្នោតទាំងពីរ ព្រម ព្រៀងគ្នា ដោះស្រាយ បញ្ហា បញ្ចប់ការជាប់គាំង ខាង នយោបាយ។

តាមប្រសាសន៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានស្នើឲ្យ ​រដ្ឋសភាអង់គ្លេស ជួយ លើកកម្ពស់ សមត្ថភាព ដល់ មជ្ឈមណ្ឌល ស្រាវជ្រាវ ជាជំហានដំបូង ដែល មជ្ឈមណ្ឌល នេះ អគ្គលេខាធិការដ្ឋាន រដ្ឋសភាទើបបង្កើត ថ្មី ដើម្បីជា ប្រយោជន៍ ក្នុងការ ជួយផ្តល់ ជាសេវា ជូនដល់​ថ្នាក់ដឹកនាំ និងគណៈកម្មការជំនាញ របស់រដ្ឋសភា ក្នុងកិច្ចការជាតិ និងអន្តរជាតិ។