គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីដាំដើមឈើ ជាមួយយុវជននៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលរួមពិធីដាំដើមឈើ ជាមួយយុវជននៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (9/20/2023 12:16:40 AM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដាំដើមឈើ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពីធីដាំឈើនេះ ប្រារព្ធធ្វើឡើង នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ក្នុងឧទ្យានជាតិសុរាម្រឹតព្រះកុសុមៈគិរីរម្យ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ពិធីដាំដើមឈើនេះជាផ្នែកមួយ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៧ ដល់ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

នៅមុនប្រារព្ធពិធីដាំដើមឈើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥៦៦នាក់ បាននាំគ្នាវាយស្គរជ័យយ៉ាងលាន់រំពង រួមជាមួយការច្រៀងចម្រៀងបទពង្សាវតាខ្មែរ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរប្រកបដោយក្តីមោទនភាពយ៉ាងក្រៃលែងចំពោះមហាសមិទ្ធផលនេះ ដែលជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកំពុងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋា ភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តពង្រឹងសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណី ជាកេរមរតកដ៏ឧត្តុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀត។ វេទិកាយុវជនលើកទី២នេះ បានប្រារព្ធពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៧ កញ្ញា នៅសណ្ឋាគារសុខាភ្នំពេញ។

វេទិកាយុវជនជាឱកាសសម្រាប់យុវជនកាកបាទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ជួបជុំគ្នា ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវប្បធម៌ ក៏ដូចជាប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ សម្រាប់ការស្វែងរកដំណោះស្រាយរួម ចំពោះបញ្ហាប្រឈមដែលយុវជនប្រឈមមុខ នៅក្នុងចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ។ រយៈពេល៤ថ្ងៃមកនេះ ប្រធានបទជាច្រើនបានលើកមកពិភាក្សាក្នុងបរិយាកាសរីករាយស្និទ្ធស្នាល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះវេទិកាយុវជនលើកទី២ ដែលបានដំណើរការដោយរលូន និងប្រកបដោយអត្ថន័យនៅក្នុងរយៈពេល៤ថ្ងៃមកនេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា ការចូលរួមរបស់យុវជនលើការងារសង្គម មានតម្លៃខ្ពង់ខ្ពស់បំផុត ដូចជាការដាំដើមឈើនេះ ជាការចូលរួមថែរក្សាបរិស្ថាន និងការបណ្តុះគំនិតស្រឡាញ់ធម្មជាតិ ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។

គណៈប្រតិភូយុវជនទាំងអស់ បានដាំដើមឈើចំនួន ២ពាន់ដើមលើផ្ទៃដីជាង ២ហិកតា ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន