រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាជួបប្រជុំជាមួយក្រសួងការបរទេស ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព នៃការអនុវត្តគោលនយោបាយការបរទេស និងការងារការទូតសេដ្ឋកិច្ច
គណៈកម្មការរដ្ឋសភាជួបប្រជុំជាមួយក្រសួងការបរទេស ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព នៃការអនុវត្តគោលនយោបាយការបរទេស និងការងារការទូតសេដ្ឋកិច្ច
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/2/2023 6:12:22 AM )

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហការី ដើម្បីស្វែងយល់ពី “បច្ចុប្បន្នភាពនៃការអនុវត្តគោលនយោបាយ ការបរទេស និងការទូតសេដ្ឋកិច្ច ម្ហូបអាហាររបស់កម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍ការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងអាយប៉ា” នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះរៀបចំឡើងអនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៩៧ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ៣៤ថ្មី និងសេចក្តីសម្រេចលេខ ០០៥រ.ស. ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានមានប្រសាសន៍ស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះជំនួបពិភាក្សា នាពេលនេះ ដោយបានជម្រាបជូនអំពីគោលបំណងនៃកិច្ចប្រជុំ ដែលក្នុងនាមរដ្ឋសភាចង់ដឹង ពីគោលនយោបាយការបរទេសក្នុងបរិបទ ថ្មីរបស់កម្ពុជា ក៏ដូចជាការទូតសេដ្ឋកិច្ច ក្នុងភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ និងតួនាទីក្នុងឆាកអន្តរជាតិរបស់កម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ជម្រាប ជូនកិច្ចប្រជុំ អំពីគោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទនៃសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលក្នុងរយៈកាល៥ឆ្នាំចុងក្រោយនេះ ពិភពលោកមានការវិវឌ្ឍទៅជា«សកល ពហុ ប៉ូល និងស្មុគស្មាញ» រួមមាន ការប្រកួតប្រជែងរវាងមហាអំណាច ការបង្កើតសម្ព័ន្ធមិត្ត និង គំនិតផ្តួចផ្តើមជាច្រើនលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច ការអភិវឌ្ឍ និងបច្ចេកវិទ្យាជាដើម ព្រមទាំងបញ្ហាកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ បញ្ហានៅឧបទ្វីបកូរ៉េ អ៊ុយក្រែន តៃវ៉ាន់ ជាដើម។ ស្ថានការណ៍អន្តរជាតិដែលវិវត្តិយ៉ាងលឿន ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់- នេះ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងក្នុងតំបន់និងអន្តរជាតិ ព្រមទាំងគោលនយោបាយការបរទេសកម្ពុជាផងដែរ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីភាពជោគជ័យដែលកម្ពុជាសម្រេចបាន រួមមាន ការគ្រប់គ្រងជំងឺកូវីដ- ១៩ ដ៏ជោគជ័យ និងល្អជាងគេក្នុងតំបន់ និងជោគជ័យដ៏ល្អឥតខ្ចោះក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២។ កម្ពុជានឹងបន្ត ការពារផលប្រយោជន៍ស្នូលរបស់ជាតិ បន្តការងារការទូតបុរេសកម្ម ឯករាជ្យ ទន់ភ្លន់តែម៉ឺងម៉ាត់ ស្ដារមិត្តចាស់ កសាងមិត្តថ្មី ប្រើយុទ្ធ- សាស្ត្រការទូតសេដ្ឋកិច្ចដើម្បីទាក់ទាញវិនិយោគមកកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការតំបន់និងពិភពលោក ព្រមទាំងបន្តបណ្ដុះ- បណ្ដាល ធនធានមនុស្សក្នុងវិស័យការទូត បន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានថ្លែងការកោតសសើរចំពោះសមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រេចបាន ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រាក់ សុខុន និងសហការី និងថ្លែងអំណរគុណចំពោះ ការចែករំលែកចំណេះដឹង ក្នុងការវិភាគ និងការរៀបចំគោលនយោបាយការបរទេសរបស់កម្ពុជាតាមបែបវិទ្យាសាស្ត្រ ដែលមានការគិត- គូរ និងវាយតម្លៃសភាពការណ៍អន្តរជាតិយ៉ាងហ្មត់ចត់និងគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ ក៏បានជម្រាបជូនអង្គប្រជុំផងដែរ អំពីការទូតសភារបស់កម្ពុជា ដែលរដ្ឋសភាកម្ពុជា បាននឹងកំពុងអនុវត្ត រួមមាន កិច្ចសហប្រតិបត្តិការជាមួយនឹងសភាជាដៃគូ ដោយកំណត់នូវក្រុមមិត្តភាពសភា ក្នុងទំនាក់ទំនងទ្វេភាគី និង ពហុភាគី។ ការទូតសភាកម្ពុជា បានផ្តោតសំខាន់លើការទូត ដើម្បីសន្តិភាពដែលជាសមិទ្ធិផល នៃការបង្រួបបង្រួមជាតិរបស់កម្ពុជា គោលនយោបាយឈ្នះ-ឈ្នះ និងជោគជ័យ នៃសាលាក្តីខ្មែរក្រហមដែលជាគម្រូនៃការកសាងយុត្តិធម៌អន្តរជាតិដ៏សំខាន់ ដែលកម្ពុជាអាច ធ្វើការចែករំលែកជាមួយនឹងមិត្តអន្តរជាតិ។ ការដឹកនាំ និងជំរុញនូវយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (អាយប៉ា) ក៏ជាអាទិភាពមួយ ដែលសភាកម្ពុជាបានប្រកាន់យក និងការជំរុញនូវការបង្កើតបណ្ណាល័យច្បាប់ឌីជីថលអាស៊ាន ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ក្នុងន័យកសាងនីតិរដ្ឋ និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់។

តំណាងគណៈកម្មការនានានៃរដ្ឋសភា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់សារជាថ្មីអំពីកិច្ចសហប្រតិ- បត្តិការផ្នែកការទូត ដើម្បីរក្សាឱ្យបាននូវឯករាជ្យភាព នៃគោលនយោបាយការបរទេសកម្ពុជា ដោយផ្អែកលើច្បាប់ សំដៅការពារនូវ អធិបតេយ្យភាព បូរណភាព ទឹកដី ឯករាជ្យភាព សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ស្ថាប័នទាំងពីរ នឹងបន្តផ្លាស់ប្ដូរព័ត៌មានអំពីបច្ចុប្បន្នភាពលើសភាពការណ៍អន្តរជាតិ និងបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីការពារកិត្តិយស និងតួនាទី របស់កម្ពុជានៅលើឆាកអន្តរជាតិ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន