សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត
រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (2/1/2023 12:07:47 AM )

នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា គណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ (គណៈកម្មការទី៩) បានជួបប្រជុំជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យ ពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ដែលរាជរដ្ឋាភិបាលបានបញ្ចូនមករដ្ឋសភា ស្នើសុំពិនិត្យ និងអនុម័ត។ លោកជំទាវ បានបន្តថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា៩១ នៃរដ្ឋធម្មនុញ្ញ និងប្រការ២១ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងបានរៀបចំឡើងស្របតាមសារាចរលេខ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការអនុវត្ត គោលការណ៍ណែនាំអំពីនីតិវិធី និងវិធាន នៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមាន ប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់នេះ បានផ្តល់សារៈសំខាន់ ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន លើការជំរុញ សក្តានុពល នៃការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រលើវិស័យទឹកស្អាត ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន សំដៅលើកស្ទួយសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រសិទ្ធភាព លើការជំរុញល្បឿនការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ លើសពីនេះក៏បានរួមចំណែកផ្តល់នូវអត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលកំពុងទទួលបាននាពេល បច្ចុប្បន្ន និងពេលអនាគតដូចជា៖ ប្រជាជនមានឱកាសកាន់តែច្រើនក្នុងការទទួលបាននូវសេវាផ្គង់ផ្គង់ទឹកស្អាត ប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ វិនិយោគជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ នឹងទទួលបាន នូវទំនុកចិត្តនិងភាពកក់ក្ដៅ លើការធ្វើពិពិធកម្មវិនិយោគ រួមទាំងការផ្ដល់ហរិញ្ញប្បទានគាំទ្រនូវនិរន្តរភាពក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ជាពិសេសប្រតិបត្តិករដែលកំពុងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ក៏ទទួលបាននូវសិទ្ធិ និងកិច្ចការពារពេញលេញតាមផ្លូវច្បាប់។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បន្ទាប់ពីបានស្តាប់យ៉ាងយកចិត្តទុកដាក់នូវបទអន្តរាគមន៍ និងការបំភ្លឺ យ៉ាងក្បោះក្បាយរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ដែលជាតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភាយល់ឃើញ ថាច្បាប់នេះ គឺជាមូលដ្ឋានដ៏សំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលមានការ- រីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសចាប់ពីដំណាក់កាលនៃការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលរួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។

ជួសមុខគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា និងក្នុងនាមលោកជំទាវផ្ទាល់ បានសម្តែងនូវការគាំទ្រទៅលើសេចក្តីព្រាងច្បាប់នេះ ទាំងស្រុង នឹងបញ្ចូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេល ខាងមុខនេះ។ ជាមួយគ្នានេះ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងខិតខំអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីរួមចំណែក អនុវត្តវិធានភារ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិថែមទៀត ឈានទៅសម្រេចបានគោលដៅ នៃចក្ខុវិស័យកម្ពុជា ២០៣០-២០៥០ និងស្របតាមទិសដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន