រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសម និងជម្រាបលា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចប់ពីអាណត្តិចូលសម្តែងការគួរសម និងជម្រាបលា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/17/2023 7:31:47 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចំាព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូល ជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចដែលបានគំាទ្រ និងផ្តល់កិច្ចសហការល្អ នាពេលកន្លង- មក ក្នុងការជំរុញឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យ។ ឯកឧត្តមបានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា និងមន្រ្តី- រាជការទំាងអស់បន្តគំាទ្រនិងផ្តល់កិច្ចសហប្រតិបត្តិការល្អបន្តទៀតដល់ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងមកបន្តបេសកកម្ម ពីឯកឧត្តមនាពេលខាងមុខនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នានា ព្រមទំាងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នាពេលកន្លងមកនេះ។ ឯកឧត្តមបញ្ជាក់ថា  ជោគជ័យរបស់កម្ពុជានោះនឹងជំរុញ ដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះបន្តពីកម្ពុជាឱ្យបានល្អប្រសើរផងដែរ។

ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង បានលើកឡើងថា  នៅក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា៥ឆ្នាំកន្លងមកនេះ ឯកឧត្តមបានសង្កេត ឃើញថា  កម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅទូទំាងប្រទេស ពិសេសនៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា  នៅពេលខាង- មុខដ៏ខ្លីនេះ កម្ពុជានឹងមានខឿនសេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកនាមរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ីដាក់- ឈ្មោះផ្លូវពីរខ្សែនៅក្នុងរាជធានីភ្នំពេញ ដែលបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ និងជិតស្និទ្ធនៃប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតរបស់ ឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ដែលបានរួមចំណែកដល់ការបន្តថែរក្សា ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។ បេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ពិតជាបានបង្កលក្ខណៈសម្បត្តិកាន់តែប្រសើរ ថែមទៀតក្នុងការលើកស្ទួយវឌ្ឍនភាពនៃចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត។

កម្ពុជា-ឥណ្ឌូនេស៊ីមានទំនាក់ទំនងការទូតជាមួយគ្នាជាង៦០ឆ្នាំមកហើយ ហើយថ្នាក់ដឹកនាំរបស់យើង តែងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរសាទរចំពោះសមិទ្ធផលទំាងឡាយ ដែលរដ្ឋាភិបាល នៃ ប្រទេសទំាងពីរសម្រេចបាន ដែលពិតជាបាននំាមកនូវ ផលប្រយោជន៍ដល់ប្រជាជាតិទំាងសងខាង។ ដោយឡែក នៅក្នុងក្របខណ្ឌ ស្ថាប័ននីតិប្បញ្ញត្តិ ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ស្វែងយល់លើការងារនីតិកម្ម និងការ គាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភារវាងរដ្ឋសភានៃប្រទេសទំាងពីរ។

ឆ្លៀតឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានរួមចំណែកក្នុងដំណើរការ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈជំនួយអភិវឌ្ឍន៍ធនធានមនុស្សការលើកកម្ពស់សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាស- ចរណ៍ស៊ីវិល និងជំនួយមនុស្សធម៌ផ្សេងៗច្រើនទៀត នាពេលកន្លងមកនេះ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន