រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភារុស្ស៊ី
ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភារុស្ស៊ី
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (12/3/2014 10:13:39 PM )

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ​ ឆ្នាំ២០១៤ នៅវិមាន រដ្ឋសភា ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ​​គណៈ​ប្រតិភូ ក្រុមប្រឹក្សាសហព័ន្ធ នៃសភា​សហព័ន្ធរុស្ស៊ី ដឹកនាំដោយ ឯកឧត្តម Evgeny Serebrennikov អនុប្រធានទី១​ នៃគណៈ​កម្មាធិការការពារ និងសន្តិសុខជាតិ ក្នុងពេលដែល​ឯកឧត្តម បានដឹកនាំគណៈប្រតិភូ​ មក​បំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពី ថ្ងៃទី០១​ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ ៕