សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំអេភីអេ (APA) “កិច្ចស្វះស្វែងរួមគ្នាដើម្បីកសាងសភាអាស៊ី ក្នុងសតវត្សអាស៊ី”
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំអេភីអេ (APA) “កិច្ចស្វះស្វែងរួមគ្នាដើម្បីកសាងសភាអាស៊ី ក្នុងសតវត្សអាស៊ី”
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (12/3/2014 6:55:13 PM )

កាលពីព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៤ ពិធីបើកសម័យ ប្រជុំពេញអង្គលើកទី ៧ របស់សភាតំបន់អាស៊ី (APA) បានប្រព្រឹត្តទៅ ក្នុងទីក្រុងឡាហ័រ ប្រទេស ប៉ាគីស្ថាន ក្រោមអធិបបតីភាព ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម ស៊ីអ៊ីឌ ណាយឺ ហូសេន បូហារី ប្រធានព្រឹទ្ធសភា នៃសាធា រណៈរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន ដោយមានប្រតិភូ ចូលរួម សរុប ចំនួន​១៣០ នាក់ ពីប្រទេសជាសមាជិក របស់ អេភីអេ ចំនួន ២៥ ប្រទេស និងប្រទេសសង្កេតការណ៍ ចំនួន ៨ និងអង្គការដៃគូរបស់អេភីអេមួយចំនួនទៀត។

ថ្លៃងបើកក្នុងឳកាសសម័យប្រជុំពេញអង្គ ឯកឧត្តម សាហ៊ីឌ ហូសេន សាយីត ព្រឹទ្ធសមាជិក និងជាប្រធានគណៈកម្មការរៀបចំ កិច្ចប្រជុំ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលសំខាន់ៗ និងជាប្រវត្តសាស្រ្ត ដែលអេភីអេសម្រេចបានក្នុងរយៈពេល២ ឆ្នាំ ក្រោមការដឹកនាំដ៏ឈ្លាស វៃ របស់ឯកឧត្តម ស៊ីយឺត ហាសេន បូហារី ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធាន អេភីអេ ជាពិសេស គំនួតផ្តួចផ្តើមថ្មីៗក្នុងការកសាង សភាអាស៊ីនាពេលអនាគត។

ក្នុងឳកាសនោះដែរ ឯកឧត្តម ម៉ាសូឌ អ៊ីស្លាមី អគ្គលេខាធិការស្តីទី របស់អេភីអេ បានរាយការណ៌ អំពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី ១ នៅប្រទេសស្វីសកាលពីខែ តុលា និងលើកទី ២  នៅក្នុងទីក្រុងឡាហ័រ ប្រទេស ប៉ាគីស្ថានកាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៤ បានពិនិត្យ ពិភាក្សា និងឯកភាពលើសេចក្តី សម្រេចចំនួន ១៩ ទាក់ទងនិងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងឋាមពលដើម្បី ដាក់ជូនកិច្ច ប្រជុំពេញអង្គលើកទី ៧ ពិនិត្យ និងអនុម័ត។

ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការជួបជុំជាប្រវត្តិ​សាស្រ្ត​របស់ សមាជិកសភាមកពីបណ្តា ប្រទេស ក្នុងតំបន់អាស៊ី ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅសម្រេច បាននូវគោលបំណង និងចក្ខុវិស័យរួមគ្នា គឺការសម្រេចសភាអាស៊ី ក្នុងសត្សវត្ស អាស៊ី នា ពេលអនាគត។ ឯកឧត្តមបន្តទៀតថា ការជ្រើសរើសមូលបទ “កិច្ចស្វះស្វែងរួមគ្នាដើម្បីកសាងសភាអាស៊ី នាក្នុងសតវត្សអាស៊ី” ពិតជាមាន សារៈសំខាន់ និងសមស្របទៅនឹងបរិបទជាក់ស្តែង របស់ទ្វីបអាស៊ី ដែលចរន្តតុល្យភាព នៃអំណាចនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍ កំពុងប្រែប្រួលពីលោកខាងលិចមកអាស៊ី។

នៅក្នុងឳកាសនោះដែរ ឯកឧត្តម បណ្ឌិត ងួន ញិល អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធាន គណៈប្រតិភូសភាកម្ពុជា បានឡើង ថ្លៃងសេចក្តីថ្លែងការណ៍ ដោយបានគូសបញ្ជាក់អំពីសមិទ្ធសំខាន់នានា ​ដែល អេភីអេ សម្រេចបានចាប់ពីពេលបានបដិសន្ធិឡើង ក្នុងឆ្នាំ ១៩៩៩ ដែលពេលនោះមានឈ្មោះថា សមាគមន៍សមាជិកសភាអាស៊ី ដើម្បីសន្តិភាព (AAPP) ហើយក្រោម មកក្លាយជាសភាតំបន់អាស៊ី APA នៅឆ្នាំ ២០០៦។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមក៏បានបង្ហាញផងដែរអំពីបញ្ហាប្រឈម និងឧបសគ្គចំបងនានា ដែល អេភីអេ បានជួបប្រទះ ជាពិសេស កង្វះខាតនៃការអនុវត្តសេចក្តីសម្រេច ដែលបានអនុម័ត ភាពយឺតយ៉ាវនៃការរៀបចំកិច្ចប្រជុំ ត្រីភាគីបូក ដែល ជាយន្តការដ៏សំខាន់​ក្នុងការជម្រុញ នៃការសម្រេចបាននូវចក្ខុវិស័យរួម គឺការបង្កើតសភាអាស៊ី និងបញ្ហាប្រឈមនៅក្នុងតំបន់នៃពិភពលោក ដែលក្នុងនោះរួមមាន វិបត្តិនៅ អ៊ុយក្រែន វិបត្តិសមុទ្ទចិនខាងត្បូង បញ្ហាពុករលួយ អំពើភាវកម្ម និងអំពើហឹង្សាជ្រុលនិយម និងការកាត់ បន្ថយភាពក្រីក្រ ជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវក្តីបំណងប្រាថ្នារួម គឺសន្តិភាព ស្ថេរភាព វិបុលភាពសម្រាប់ ប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ី ការកសាងសភាអាស៊ី ជាការងារដ៏ចាំបាច់ និងសំខាន់ដែលសភាជាសមាជិកអេភីអេ និងប្រទេស សង្កតការណ៍ត្រូវសហការគ្នា និងរួមគ្នា។ ឧត្តមបណ្ឌិតបានផ្តល់​អនុសាសន៏​សំខាន់ដូចខាងតទៅ៖

-បន្តជម្រុញ និងលើកទឹកចិត្តដល់ប្រទេសសមាជិកទាំងអស់ ពង្រឹងការអនុវត្តសេចក្តីសម្រេចចិត្តនានា ដែលបានអនុម័ត ជាពិសេស កិច្ចសហ ប្រតិបត្តិការ និងអន្តរកម្មរវាង អេ-ភី-អេ ជាមួយរដ្ឋាភិបាល តាមរយៈការៀបចំឲ្យមានកិច្ចប្រជុំជាទៀងទាត់ និងដោយមានរបៀប វារៈជាក់លាក់ ច្បាស់​លាស់ដើម្បីជជែក និងពិភាក្សា។

-ជម្រុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងអន្តរកម្មរវាង អេ-ភី-អេ ជា​មួយនិងវេទិ​កាសភាតំបន់ ឬអង្កការតំបន់ពាក់ព័ន្ធផ្សេងៗទៀត ជាពិសេស រវាង អេ ភី អេ ជាមួយនឹង អាស៊ាន អាយប៉ា អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វេទិកាសភាអាស៊ាន-សហគមន៌អ៊ឺរ៉ុប IPU និង ICAPP ជាដើមដើម្បីទទួលបាននូវសនិ្តភាព សន្តិសុខ និងកិច្ចអភិវឌ្ឍរួមគ្នា (Inclusive Development) លើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ឋាមពល វប្បធម៌ និងបរិស្ថាន ជាដើម នៅក្នុងតំបន់។​

-ជម្រុញ និងពង្រឹងក្រុមវរៈជនឆ្នើម ​ដើម្បីបំពេញការងារឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការសិក្សាពីយុទ្ធសាស្រ្ត ផែនការ និង ផែនទី​បង្ហាញ​ផ្លូវ ក្នុងការប្រែក្លាយ អេ-ភី-អេ ឲ្យទៅជាសភាអាស៊ី​ ប្រកប​ដោយ​ភាពរលូន និងទទួលបានជោគ​ជ័យ ដូចគ្នាទៅនឹងការប្រែ ក្លាយពី​សមាគមន៍​សភា​អាស៊ីដើម្បីសន្តិភាព (AAPP) មកជា APA ។​

-ជម្រុញប្រមូលផ្តុំនូវឆន្ទៈនយោបាយ ពីគ្រប់សមាជិកនៃប្រទេសទាំងអស់នៅក្នុងតំបន់ ទាំងស្ថាប័ននីតិប្បញ្ញត នីតិប្រតិបត្តិ និងការចូលរួមពី ពលរដ្ឋ​ដើម្បីពន្លឿននៃដំណើរ​ការវិវត្តរបស់ អេ-ភី-អេ។

-បន្តជម្រុញ​ និងលើកកម្ពស់ឲ្យមានកិច្ចសន្ទនា ដោយ​សន្តិ​វិធីនិងគោរពតាម គោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋក្នុងការស្វែង រកដំណោះ​ស្រាយ សមស្របណាមួយដើម្បីបញ្ចប់បញ្ហាប្រឈមនានា​នៅក្នុងតំបន់និងពិភពលោក ពីព្រោះសន្តិភាព និងស្ថេរ​ភាពនយោ​បាយក្នុងតំបន់​ជាគន្លឹះ​មួយ ដែល​​មិនអាចខ្វះបានក្នុងកិច្ចអភិវឌ្ឍនិងវិបុលភាពសង្គម។

សភាតំបន់អាស៊ី មានសមាជិកសរុបចំនួន ៤១​​ ប្រទេស   និងសមាជិកសង្កេតការណ៍ចំនួន ១៧ ប្រទេស និងដៃគូមួយចំនួនទៀត ដូចជា ICAPP​ជាដើម។ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទៈរៀបចំ កិច្ចប្រជុំលើកទី ៨ នៅឆ្នាំ ២០១៥ ខាងមុខ។