រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ចូលរួមប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី២ នៅទីក្រុងឡហ័រ សាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ចូលរួមប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី២ នៅទីក្រុងឡហ័រ សាធារណៈរដ្ឋឥស្លាមប៉ាគីស្ថាន
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (12/3/2014 6:54:32 PM )

ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំពេញអង្គ លើកទី៧ របស់សភា តំបន់អាស៊ី នៅទីក្រុង ឡាហ័ សាធារណរដ្ឋ ឥស្លាមប៉ាគីស្ថាន នៅព្រឹកថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៤នេះ គណៈប្រតិភូជាន់ខ្ពស់ ​រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ងូន ញ៉ិល អនុប្រធាន​ទី២​រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានក្រុមសភា ជាតិកម្ពុជា-សភាអាស៊ី អម​ដំ​ណើរ​ដោយ ឯកឧត្តម ឈិត គីមយាត     អនុប្រធាន គណៈកម្មការទី៥ នៃព្រឹទ្ធសភា ឯកឧត្តមញ៉ែម ថ្ថាវីសមាជិក​រដ្ឋសភា និងមន្រ្តីជំនាញរបស់ អគ្គលេខាធិការ រដ្ឋសភា​បាន​អញ្ជើញចូលរួម ​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រតិបត្តិ លើកទី២ របស់សភាតំបន់អាស៊ី ដែលបាន​រៀបចំ ធ្វើនៅសណ្ឋាគារ ផៀលកុងទីណុងតាល់ ក្នុងទីក្រុង ឡាហ័រ សាធារណរដ្ឋឥស្លាម​ប៉ាគីស្ថាន កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅ ក្រោមការដឹកនាំ របស់ ឯកឧត្តម ម៉ូសេហីដ ហូសេន​សេយីដ (Mushahid Hussain Sayed) សមាជិកព្រឹទ្ធសភា ប៉ាគីស្ថាន និងជា ប្រធាន គណៈកម្មការរៀបចំកិច្ចប្រជុំ APA។ គួរបញ្ជាក់ថានេះជាកិច្ចប្រជុំលើកទីពីរនៃក្រុមប្រឹក្សា  ប្រតិបត្តិសភាតំបន់អាស៊ីមុននឹងឈានទៅបើក​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ របស់សភា តំបន់ អាស៊ី។ កិច្ចប្រជុំនេះបានការអញ្ជើញចូលរួមពី គណៈប្រតិភូ មកពីបណ្តាប្រទេស ចំនួន២២​រួម មាន ប្រទេស អាហ្វហ្គានីស្ថាន ប៉ារ៉ែន បង់ក្លាដែស ប៊ូតង់ កម្ពុជា ចិន កូរ៉េ ឥណ្ឌូនេស៊ី អ៊ីរ៉ង់សាយប្រឺស ហ្សកដង់ គុយវ៉ែត គីហ្សីសតង់ នេប៉ាល ប៉ាគីស្ថាន ហ្វីលីពីន រុស្សីតាជីគីស្ថាន និងទូគី និង ប្រទេសជាអ្នក សង្កេតការណ៏ ចំនួន៥ ប្រទេស។ កិច្ចប្រជុំបាន ពិភាក្សានិងអនុម័ត នូវរបៀបវារៈ សម្រាប់សម័យ- ប្រជុំពេញអង្គ លើកទី៧ របស់សភាអាស៊ី ដែល ក្នុងនោះរួមមាន៖
-អនុម័ត្រនិងជ្រើសរើសសមាសភាពដឹកនាំអង្គប្រជុំ
-សេចក្តីថ្លែងការរបស់ប្រធានអង្គ​ប្រជុំ ក្រុមប្រឹក្សា ប្រតិបត្តិ

-ពិចារណា និងផ្តល់អនុសាសន៍ លើសេចក្តីព្រាង លើសេចក្តីសម្រេច​ដែល​កិច្ចប្រជុំ​ក្រុម​​ប្រឹក្សាប្រតិបត្តិ លើកទី១ បានបញ្ជូនមកពិចារណា លើរបៀបវារៈ​​ព្រាងរបស់កិច្ចប្រជុំ ពេញ​អង្គសភា តំបន់អាស៊ី លើកទី៧។ អង្គប្រជុំបានលើកអំពីទស្សនៈមួយថា​ គ្រប់យុគ​សម័យ​​កាល​ ភាពដឹកនាំនិងជំរុញ លើកទឹកចិត្ត ជារឿយៗ គឺជាសកម្មភា ចាំបាច់ និង ចុង​ក្រោយ​​បំផុត ដើម្បីបោះជំហានទៅដល់អនាគត ដ៏ភ្លឺស្វាង ទោះបីជាជួបប្រទះនូវស្ថានភាព​ប្រឈម យ៉ាងណាក្តី  ដើម្បីសម្រេចទស្សនៈវិស័យ សភា ក្នុងតំបន់អាស៊ីនៃយើង។ ជាមួយគ្នា​នេះ​អង្គប្រជុំ បានស្តាប់ របាយការណ៍ របស់អគ្គលេខាធិការស្តីទី APA ដោយផ្តោតទៅលើ ​សេចក្តី​សម្រេច នូវ សេចក្តីព្រាង ទាំង១៩ របស់ គណៈកម្មាធិការ អចិន្រ្តៃយ៍ កិច្ចការ​នយោ​បា​យ
-គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
-គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសង្គមនិងវប្បធម៌ និងកិច្ចប្រជុំគណៈ​កម្មការ​ចំពោះកិច្ច ស្តីពីបទប្បញ្ញតិ្តហិរញ្ញវត្ថុ និងការគ្រប់គ្រង បុគ្គលិក ។

ក្នុងឱកាសនេះ អង្គប្រជុំក៏បានសំដែងសោមនស្សរីករាយ ចំពោះទស្សនះវិស័យ ស្តីពីការ ប្រែក្លាយអេភីអេ ឲ្យទៅជាសភាអាស៊ី នៅថ្ងៃអនាគត។ទាក់ទងនិង បៀបវារៈ​ សម្រាប់​​សម័យប្រជុំពេញអង្គ លើកទី៧ គណៈប្រតិភូសភាកម្ពុជា បានត្រៀមចូលរួម​នូវ​ សេចក្តីថ្លែង​ការណ៍ដែលផ្តោតទៅលើ មូលបទកិច្ចស្វះស្វែងរួម ដើម្បីសម្រេចបានសភាអាស៊ី ​ក្នុងសតវត្ស អាស៊ីនិងថ្លែងសន្ទកថា ទទូលយកអាណត្តិ ធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំពេញ​អង្គលើកទី៨ ដែលនឹងប្រារព្វធ្វើនៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៥ខាងមុខ។

កិច្ចប្រជុំលើកទី២ នៃក្រុមប្រឹក្សាប្រតិបត្តិនេះ បានប្រកាសជូនអង្គប្រជុំថា សភា នៃ​ព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំពេញអង្គ ​លើកទី៨ ក្នុង​ឆ្នាំ​២០១៥ខាងមុខ។ ពាក់ព័ន្ធទៅនិងអគ្គលេខាធិការAPAបច្ចុប្បន្នមានសុខភាពមិនល្អ អង្គប្រជុំ​បានស្នើពិភាក្សា ជ្រើសរើសអគ្គលេខាធិការ APA ថ្មីជំនួសអគ្គលេខាធិការចាស់ ​ដែល​មានបញ្ហាសុខភាព។ បញ្ហានេះបានសម្រេច នឹងលើកយកទៅ ពិភាក្សានៅឯកិច្ចប្រជុំ​ពេញ​អង្គ​លើកទី៨ក្នុងឆ្នាំ២០១៥នៅព្រះរាជាណាចក្រកម្ពុជា។អង្គប្រជុំក៏បានពិភាក្សាអំពី​អាណត្តិ​​របស់អគ្គលេខាធិការគួរកំណត់រយៈពេល២អាណត្តិមាន៨ឆ្នាំផងដែ
រ៕