រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៧នៃរដ្ឋសភាជួបពិភាក្សាជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
គណៈកម្មការទី៧នៃរដ្ឋសភាជួបពិភាក្សាជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (12/1/2014 2:03:08 AM )

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ- សាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ បានទទួលជួបពិភាក្សា ការងារជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នៅវិមាន រដ្ឋសភា នា​រសៀល ថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ២០១៤​ ដើម្បី​ឆ្លើយ​បំភ្លឺ ដល់​គណៈកម្មការ- ជំនាញ រដ្ឋសភា ពាក់ព័ន្ធនឹងវិ​ស័យវប្បធម៌ ​នៅ​ព្រះរាជាណាចក្រកម្ពុជា៕
 

នៅក្នុងឱកាសនោះ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធាន គណៈកម្មការទី៧ បានមានប្រសាសន៍ សាកសួរអំពី​បញ្ហា​ពាក់ព័ន្ធនឹងការប្រារព្ធធ្វើពិធីផ្សេងៗ នៅលើភ្នំបូកគោរបស់ជនជាតិវៀតណាម និងបញ្ហាទុក្ខកង្វល់របស់​ជន​ជាតិ​​ភាគ​តិច​នៅតំបន់ ជាយអារ៉ែង ជាដើម។

ទន្ទឹមនឹងការលើកឡើងដូចខាងលើ ឯកឧត្តមប្រធានគណៈកម្មការទី៧ ក៏បានស្នើដល់លោកជំទាវរដ្ឋមន្រ្តី ​ជួយពិនិត្យមើលផលប៉ះពាល់ វប្បធម៌ និងទុក្ខលំបាករបស់ជនជាតិ ដើមភាគតិចនៅតំបន់អារ៉ែង ក៏ដូចជាការប្រារព្ធ​ធ្វើពិធីផ្សេងៗ នៅលើភ្នំបូកគោរបស់ជនជាតិ វៀតណាម នោះផង។ជាសំណូមពរបន្ថែមទៀត ឯកឧត្តមយ៉ែម បុញ្ញឫទ្ធិ បាន​ស្នើសុំឲ្យ​ លោកជំទាវ ភឿង សកុណា​ ដាក់បញ្ចូលក្នុង កម្មវិធីសិក្សា ផ្នែកខាងវប្បធម៌ សិល្បៈ នូវឧបករណ៍​ដូរតន្រ្តីបុរាណរបស់ខ្មែរ ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងស្នើដល់ក្រសួង សូមយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងវប្បធម៌ប្រពៃណីជាតិ ពោលគឺជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយថែមទៀត ជា​ពិសេសគឺកម្មសិទ្ធិបញ្ញា។

តបនឹងការលើកឡើង របស់គណៈកម្មការទី៧ នៃរដ្ឋសភា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា  រហូតមកដល់ពេលនេះក្រសួង នៅមិនទាន់បានទទួលនូវពាក្យបណ្តឹង រឺ​ឯកសារជាផ្លូវការណា១នៅឡើយទេ ប៉ុន្តែ លោកជំទាវ សន្យាថា នឹងចាត់មន្រ្តីជំនាញ​ពាក់ព័ន្ធ របស់ក្រសួង ទៅពិនិត្យ​មើលនៅ នឹងកន្លែងដោយផ្ទាល់ ថាតើមានផលប៉ះពាល់ ដល់ទំនៀមទំលាប់ ប្រពៃណីអ្វីខ្លះ នៅកន្លែងប្រារព្ធពិធី​លើភ្នំ​បូកគោ ក៏ដូចជានៅតំបន់ជនជាតិភាគតិចជាយអារ៉ែងដែរ។

 ដោយឡែកការស្នើសុំរបស់គណៈកម្មការទី៧ នៃរដ្ឋសភា សូម​ឲ្យ​ក្រសួង ជួយ​រៀបចំ​បញ្ចូល ​ទៅក្នុង​កម្ម​វិធី​សិក្សា​ ផ្នែក​ខាង​សិល្បៈ នូវឧបករណ៍​ តន្ត្រីបុរាណ​របស់​ខ្មែរ ក្នុងកម្មវិធីសិក្សារបស់ ក្រសួងអប់រំនោះ ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ក៏បាននិងកំពុងស្នើដល់ ក្រសួងអប់រំហើយដែរ។ លោកជំទាវបានបញ្ជាក់ផងដែរថា នៅក្នុង​ឆ្នាំ​២០១៥​ខាងមុខនេះ ក្រសួងកំពុងត្រៀមរៀបចំធ្វើការងារ ដែលជាអាទិភាពជាងគេ គឺការចុះបញ្ជី សារពើភណ្ឌ បេតិក​ភណ្ឌរូបិយ មាន​​​​ដូចជា ប្រាសាទសម្បូរព្រៃគុហ៌ ប្រាសាទបន្ទាយឆ្មារ និងចាប៉ីដងវែងជាដើម៕