រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្ត្រីជាន់ខ្ពស់របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រ ភាសាអង់គេ្លស និងពិធីសម្ពោធអាគារថ្មី របស់វិទ្យាស្ថានសភាកម្ពុជា (PIC) នៅវិមានព្រឹទ្ធសភា
មន្ត្រីជាន់ខ្ពស់របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រ ភាសាអង់គេ្លស និងពិធីសម្ពោធអាគារថ្មី របស់វិទ្យាស្ថានសភាកម្ពុជា (PIC) នៅវិមានព្រឹទ្ធសភា
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (12/1/2014 2:01:06 AM )

នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់របស់អគ្គលេខា​ធិការដ្ឋាន រដ្ឋសភា ថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានមួយចំនួន ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរង រដ្ឋសភា បានអញ្ជើញចូលរួម ក្នុងពិធីចែក វិញ្ញាបនបត្រ ដល់សិក្ខាកាម ដែល ជាមន្ត្រី​នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា និងព្រឹទ្ធសភា ទើបបញ្ចប់ការសិក្សាភាសាអង់គ្លេស នៅវិទ្យា ស្ថាន​សភាកម្ពុជា និងចូលរួមក្នុងពិធីសម្ពោធ អាគារថ្មីរបស់វិទ្យាស្ថានសភាកម្ពុជា (PIC) ដែលអាគារ ថ្មីនេះ បានមកពីការចូលរួមចំណែក ពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
   
សូមបញ្ជាក់ថា សិក្ខាកាមដែលជាមន្ត្រីមកពី អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា ចំនួន២៣នាក់ ត្រូវបានបណ្តុះបណ្តាល ភាសាអង់គ្លេស ដោយវិទ្យាស្ថានសភាកម្ពុជា(PIC) ចាប់តាំង ពីខែ​មិនា ដល់ ខែតុលា ឆ្នាំ២០១៤ ដែលការបណ្តុះបណ្តាល នេះគឺដើម្បីឆ្លើយតបតាមតម្រូវការ និង​សំណូមពររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។