នារសៀលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ វិមានរដ្ឋសភា គណៈកម្មការអង្អេត បោសសំអាតនិងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម ហូរ វ៉ាន់ ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសហការី ស្ដីអំពីលទ្ទផលនៃការងារ ប្រឆាំងអំពើពុករលួយ , ផែនការសកម្មភាព ប្រយុទ្ធប្រឆាំង អំពើពុករលួយ និងគោលដៅដោះស្រាយសម្រាប់អនាគត។