រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សភាកម្ពុជាប្រជុំរៀបចំការងារត្រៀមលក្ខណៈសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងឆ្នាំ២០២២
សភាកម្ពុជាប្រជុំរៀបចំការងារត្រៀមលក្ខណៈសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងឆ្នាំ២០២២
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/24/2021 12:59:31 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុម រដ្ឋសភាជាតិអាយប៉ា-កម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំរៀបចំការងារត្រៀមលក្ខណៈសម្រាប់ការរៀបចំ មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការចូលរួមពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិ- ការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម លោក លោកស្រី និងមន្ត្រីជំនាញអាយប៉ាមួយចំនួនទៀត។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា សភាកម្ពុជា បន្ទាប់ពីទទួលញញួរពីមហាសន្និបាត អាយប៉ា លើកទី៤២ តាមប្រព័ន្ធនិម្មិត នៅប្រទេសព្រុយណេកន្លងមក ទើបតែពេលនេះទេ បានរៀបចំកិច្ចប្រជុំរៀបចំការងារត្រៀម លក្ខណៈសម្រាប់ការរៀបចំកិច្ចប្រជុំអាយប៉ា លើកទី៤៣ និងពិនិត្យឡើងវិញនូវការងារមួយចំនួន ពាក់ព័ន្ធនឹងមហាសន្និបាតអាយប៉ា លើកទី៤៣។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានស្នើឲ្យអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការពិនិត្យមើលការងារឡើងវិញ ដើម្បីរៀបចំមហាសន្និបាត អាយប៉ាលើកទី៤៣ អោយទទួលបានជោគជ័យដូចកិច្ចប្រជុំនានា ដែលសភាកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកាលពីពេលកន្លងមក។

បន្ទាប់ពីឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃអង្គប្រជុំបានចូលរួមផ្ដល់យោបល់ និងលើកឡើង នូវមតិពិភាក្សារួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ ចំពោះមតិល្អៗដែលបានលើកឡើងនាពេល នេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តាំផ្ញើឲ្យអនុគណៈកម្មការរៀបចំនីមួយៗ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន សំដៅធ្វើយ៉ាង- ណាត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាអោយកិច្ចប្រជុំមហាសន្និបាតអាយប៉ាលើកទី៤៣ នៅក្នុងឆ្នាំ២០២២ ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន