រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមពិភាក្សាទី២ នៃកិច្ចប្រជុំ (ASEP11) ពិភាក្សាគ្នាលើប្រធានបទ “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”
ក្រុមពិភាក្សាទី២ នៃកិច្ចប្រជុំ (ASEP11) ពិភាក្សាគ្នាលើប្រធានបទ “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩”
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/16/2021 5:22:15 AM )

សមាជិកប្រតិភូសភានៃទ្វីបអាស៊ី និងអឺរ៉ុប ចំនួនជាង៣០ប្រទេស នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបប្រជុំ និងធ្វើការ ពិភាក្សាគ្នាលើប្រធានបទសម្រាប់ក្រុមពិភាក្សាទី២ ស្ដីពី “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិ កូវីដ១៩” នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ តាមប្រព័ន្ធ និម្មិត (Virtual Meeting) ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងក្រុមពិភាក្សាទី២នេះ ដឹកនាំកិច្ចប្រជុំដោយសហប្រធានចំនួនពីររូបគឺ ឯកឧត្ដម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួល- ពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភាកម្ពុជា និង ឯកឧត្ដម អង់ឌ្រីស គ្រីសហ្វ្រយ អនុប្រធានព្រឹទ្ធសភាប៊ែលហ្សិក ជាតំណាងតំបន់ អឺរ៉ុបឯកឧត្តម សុខ ឥសាន ប្រធានគណៈប្រតិភូសភាកម្ពុជា សម្រាប់ក្រុមពិភាក្សាទី២។ កិច្ចប្រជុំក្រុមពិភាក្សាទី២នេះក៏មានវត្តមាន របស់ លោកជំទាវ អានកា ដាណាដ្រាគុ ប្រធានព្រឹទ្ធសភារ៉ូម៉ានី និង លោកជំទាវ ហ្ស៊ូ សួរុង សមាជិកសភាប្រជាជនចិន ប្រធាន មណ្ឌលមូលនិធិធនាគារឥណទានជនបទ ជាវាគ្មិននាំមុខ។ ឯកឧត្ដម យឹម លាត សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាកម្ពុជា ជាអ្នកធ្វើរបាយការណ៍ និង ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ជាវាគ្មិនជំនាញ។

ឯកឧត្ដម យ៉ង់ សែម សហប្រធានកិច្ចប្រជុំក្រុមពិភាក្សាទី២ បានជម្រាបជូនកិច្ចប្រជុំអំពីបែបបទនីតិវិធីមួយចំនួន សម្រាប់ដំណើរការ កិច្ចប្រជុំ និងធ្វើការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំ។ ជាកិច្ចចាប់ផ្ដើមអង្គប្រជុំ ឯកឧត្ដមសហប្រធានកិច្ចប្រជុំ ក៏បានប្រគល់តួនាទីទៅ ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ជាវាគ្មិនជំនាញ និង លោកជំទាវ អានកា ដាណាដ្រាគុ និង លោកជំទាវ ហ្ស៊ូ សួរុង ជាវាគ្មិននាំមុខ ទាំងពីររូប មានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំអំពីបញ្ហាពាក់ព័ន្ធនឹងប្រធានបទនៃក្រុមពិភាក្សាទី២នេះ។

ក្រោយពីការធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ និងវាគ្មិននាំមុខទាំងបីរូបរួចមក ឯកឧត្ដម យ៉ង់ សែម ក៏បានប្រគល់តួនាទីដឹកនាំកិច្ចប្រជុំ ទៅសហប្រធានអង្គប្រជុំជាតំណាងតំបន់អឺរ៉ុបគឺ ឯកឧត្ដម អង់ឌ្រីស គ្រីសហ្វ្រយ អនុប្រធានព្រឹទ្ធសភាប៊ែលហ្សិក ជាអ្នកដឹកនាំកិច្ចប្រជុំ បន្ត។

សមាជិកសភា នៃប្រទេសជាសមាជិក ASEP ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមពិភាក្សាទី២ នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី អឺរ៉ុប លើកទី១១នេះ បានលើកឡើងថា ប្រធានបទសម្រាប់កិច្ចប្រជុំក្រុមពិភាក្សាទី២ ស្ដីពី “ការលើកកម្ពស់ការស្ដារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩” គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់សភា ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំពោះការលើកកម្ពស់ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងយុគសម័យ និងក្រោយវិបត្តិកូវីដ-១៩។ សមាជិកសភា នៃប្រទេសជា សមាជិកកិច្ចប្រជុំទាំងអស់ បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការទូលំទូលាយបន្ថែមទៀត លើការផលិត និងការចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដែលជាកិច្ចសហប្រតិបត្តិការពហុភាគីដ៏រឹងមាំមួយ សម្រាប់ស្តារសេដ្ឋកិច្ចក្រោយពេលជំងឺរាតត្បាត លើវិស័យជា ច្រើន និងការការពារប្រព័ន្ធពាណិជ្ជកម្មប្រកបដោយការបើកចំហរ បរិយាប័ន និងផ្អែកលើច្បាប់។ ម្យ៉ាងទៀត កិច្ចសហប្រតិបត្តិការ រវាងអាស៊ី និងអឺរ៉ុប គឺមានសារៈសំខាន់កាន់តែខ្លាំងឡើងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដោយត្រូវធ្វើការឲ្យបានជិតស្និទ្ធជាមួយគ្នា គឺជាជំហានចាំបាច់មួយសម្រាប់ការបើកឡើងវិញ នូវសេដ្ឋកិច្ចនៃតំបន់ទាំងពីរ ភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ឡើងវិញ ស្តារឡើងវិញនូវការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅក្នុងតំបន់ទាំងពីរ។

ឯកឧត្តម សុខ ឥសាន ប្រធានគណៈប្រតិភូសភាកម្ពុជា សម្រាប់ក្រុមពិភាក្សាទី២ ក៏បានផ្ដល់បទអន្តរាគមន៍ទៅកាន់ក្រុមពិភាក្សាទី២ នេះថា ក្នុងបរិការដែលយើងកំពុងតែបន្តប្រឈមនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាសកលនេះ ការលើកយកប្រធានបទ ស្តីពី «ការលើកកម្ពស់ការស្តារសេដ្ឋកិច្ចសកលឡើងវិញក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩» គឺពិតជាមានសារៈសំខាន់ណាស់ស្រប ពេលដែលយើងមានភាពចាំបាច់ ក្នុងការពន្លឿននូវការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មុតមាំរបស់យើង ដើម្បីដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាបញ្ហាផ្សេងទៀត ទាំងក្នុងកម្រិតតំបន់ និងសកល សំដៅ ធានាឲ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមខ្ពស់ ក្រោយវិបត្តិនេះត្រូវបានបញ្ចប់។

ឯកឧត្តម បានបន្តថា ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩ និងការខិតខំប្រឹងប្រែងក្នុងការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ប្រទេសទាំងអស់ជុំវិញពិភពលោក។ ក្នុងន័យនេះ កម្ពុជាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងការចាប់ផ្តើមយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ តាមរយៈការដាក់ចេញ និងអនុវត្តយ៉ាងសកម្មនូវ «ផែនការយុទ្ធសាស្រ្ត យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩» នៅក្នុងខែឧសភា ឆ្នាំ២០២១ សំដៅបង្កើតឲ្យបាននូវភាពសុំាសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ឲ្យបានឆាប់បំផុត។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើនេះ កម្ពុជាបានក្លាយជាប្រទេស ដែលមានអត្រាចាក់ វ៉ាក់សាំងខ្ពស់ជាងគេមួយ គឺកម្ពុជាជាប់លេខ១ក្នុងតំបន់អាស៊ី និងជាប់លេខ៥ក្នុងពិភពលោក។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានបើក ប្រទេសឡើងវិញជាបណ្តើរៗទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន