រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្ដម ឈាង វុន ដឹកនាំប្រតិភូសភាកម្ពុជាចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម
ឯកឧត្ដម ឈាង វុន ដឹកនាំប្រតិភូសភាកម្ពុជាចូលរួមសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/23/2021 1:42:11 AM )

បន្ទាប់ពីការប្រារព្ធពិធីបើកអង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមអធិបតី- ភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា រួចមក អង្គសន្និសីទលើកទី៨ នៃគណៈ- កម្មការ កិច្ចការបរទេសនៃសភាប្រទេសកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបន្តដំណើរការកិច្ចប្រជុំរបស់ ខ្លួនតាមប្រព័ន្ធនិម្មិតជាបន្តទៀត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ដដែលនេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា និងជាប្រធាន អង្គសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV)

ក្នុងដំណើការបន្តនៃសន្និសីទលើកទី៨នាពេលនេះ បើទោះបីរៀបចំតាមប្រព័ន្ធនិម្មិតក៏ពិតមែន តែក្នុងនាមម្ចាស់ផ្ទះរៀបចំសន្និសីទ គណៈ- កម្មការកិច្ចការបរទេសសភាកម្ពុជា បានរៀបចំអោយមានកម្មវិធី និងដំណើរការកិច្ចប្រជុំប្រហាក់ប្រហែលនឹងការប្រជុំផ្ទាល់ដែរ ដោយបាន ចែកដំណើការជាបីវគ្គរួមមាន៖

-វគ្គទី១ អង្គសន្និសីទបានស្តាប់របាយការណ៍ទូទៅ ស្តីពីការអនុវត្តផែនការគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និងវិធានការ ឆ្លើយតបជំងឺកូវីដ-១៩ ពីគណៈកម្មាធិការសម្របសម្រួលរួម នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។

នៅក្នុងវគ្គនេះ គណៈកម្មាធិការសម្របសម្រួលរួមនៃប្រទេសទាំងបី កម្ពុជា ឡាវ  វៀតណាម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ នៃប្រទេសរបស់ខ្លួន នៅក្នុងការអនុវត្តផែនការគម្រោងអភិវឌ្ឍន៍ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV និង បង្ហាញពីវិធានការក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលបាននឹងកំពុងរីករាលដាលនៅក្នុងប្រទេស ក៏ដូចជានៅតំបន់ត្រីកោណអភិវឌ្ឍន៍ នេះផងដែរ។

-វគ្គទី២ អង្គសន្និសីទបានស្តាប់របាយការណ៍ ស្តីពីលទ្ធផលត្រួតពិនិត្យរបស់គណៈកម្មការកិច្ចការបរទេសសភានៃប្រទេសទាំងបី អំពីតំបន់ ត្រីកោណអភិវឌ្ឍន៍ ចាប់តាំងពីកិច្ចប្រជុំលើកទី៧មក។ នៅក្នុងវគ្គទី២នេះ គណៈកម្មការកិច្ចការបរទេស នៃសភាប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានរាយការណ៍ជូនអង្គសន្និសីទអំពីវឌ្ឍនភាពសហប្រតិបត្ដិការ និងការអនុវត្តគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ និងបញ្ហាប្រឈមមួយចំនួន ដែលប្រទេសរបស់ខ្លួនបាននិងកំពុងជួបប្រទះ បណ្ដាលមកពីការរីករាលដាល នៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យ ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ក្នុងនាមជាអ្នកតាមដានត្រួតពិនិត្យ គណៈកម្មការ កិច្ចការបរទេសសភានៃប្រទេសនីមួយៗ ក៏បានធ្វើការកោតសរសើរ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង សភា និង សភា រដ្ឋាភិបាល និងរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងសាមគ្គីគ្នាបន្តអនុវត្តនូវសកម្មភាពជាស្នូលរបស់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ឥតស្រាកស្រាន្ត។ រដ្ឋាភិបាលប្រទេសទាំងបីបាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងយ៉ាងសកម្មបំផុត ក្នុងការយកចិត្តទុកដាក់ទប់ ស្កាត់យ៉ាងម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីការពារសុខភាពសាធារណៈ កសាងភាពធន់ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិភាព សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជន រួមជាមួយ និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរួមឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍរួមគ្នា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។

-វគ្គទី៣ អង្គសន្និសីទក៏បានធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាលើកទិសដៅសំរាប់សកម្មភាពពីរឆ្នាំបន្ទាប់ទៀត។ នៅក្នុងវគ្គនេះ គឺជាវេទិកាដែលអង្គសន្និសីទ ផ្ដល់ជូនដល់គ្រប់ភាគីពាក់ព័ន្ធ មានមកពីគណៈកម្មាធិការសម្របសម្រួលរួម នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ពីសមាជិសភានៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម និងអាជ្ញាធរខេត្តតំបន់ត្រីកោណអភវឌ្ឍន៍ទាំង១៣ខេត្តនៃប្រទេសទាំងបី ដែលមកពីកម្ពុជាចំនួន៤ខេត្ត ឡាវចំនួន៤ខេត្ត និងវៀតណាមចំនួន៥ខេត្ត អាចចូលរួមផ្ដល់នូវចំណាប់អារម្មណ៍ មតិយោបល់ បទពិសោធន៍ ជាដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានលើកឡើងកាលពីវគ្គទី១ និងទី២ខាងលើ។

សូមជម្រាបថា សន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេស នៃសភាកម្ពុជា-ឡាវ-វៀតណាម រៀបចំឡើងក្នុងគោលបំណងពង្រឹង ភាពជាដៃគូ និងទំនាក់ទំនងមិត្តភាពជាប្រពៃណី នៃសភាប្រទេសទាំងបី ព្រមទាំងពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលបណ្ដាលមកពីផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន