រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធអនឡាញ
សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមចប់អាណត្តិ ជួបសម្តែងការគួរសម និងជម្រាបលា តាមប្រព័ន្ធអនឡាញ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/1/2021 9:59:27 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម វូ ក្វាង មិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គម- និយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវចប់អាណត្តិក្នុងពេលឆាប់ៗនេះ ជួបសម្តែងការគួរសម និងជម្រាបលា តាម ប្រព័ន្ធវីដេអូអនឡាញ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។

ឯកឧត្តម វូ ក្វាង មិញ បានសូមអភ័យទោសសម្តេចប្រធានរដ្ឋសភា ដែលមិនបានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេច ដោយផ្ទាល់ នៅក្នុងឱកាសត្រូវបញ្ចប់អាណត្តិការទូតនេះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានគំាទ្រ និងណែនាំ ចំពោះ ឯកឧត្តម ជាប្រចំារហូតមក នៅក្នុងការបំពេញបេសកកម្មការទូត រយៈពេល៣ឆ្នាំនេះ ក្នុងការបម្រើដល់ផលប្រយោជន៍ និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឱ្យ ទទួលបានជោគជ័យយ៉ាងធំធេង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរយ៉ាងខ្លំាងក្លា នូវលទ្ធផលយ៉ាងធំធេង កើតចេញពីជំនួបទ្វេភាគីរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម កាលពេលថ្មីៗនេះ ដែលនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែ គ្រប់ជ្រុងជ្រោយដល់ប្រទេសទំាងពីរ ជាពិសេសស្ថាប័នរដ្ឋសភានៃប្រទេសទំាងពីរ បន្ថែមទៀត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូត របស់ ឯកឧត្តម នៅកម្ពុជា ពិតជាបាននំាមកនូវសមិទ្ធផលយ៉ាងច្រើនឥតគណនា ក្នុងការរួមចំណែកយ៉ាងសកម្ម សំដៅលើកកម្ពស់ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនយើង ទំាងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងថែមទៀត។

សម្តេចបានកត់សម្គាល់ថា នៅរយៈពេលជាង៣ឆ្នាំ នៃបេសកកម្មរបស់ ឯកឧត្តម វូ ក្វាង មិញ បានរួមចំណែកលើកកំពស់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកម្ពុជាយ៉ាងច្រើន និងបានបន្តពូនជ្រុំ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី បានធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគី រវាង ប្រទេសទាំងពីរនៅតែបន្តកើនឡើងខ្ពស់ នៅដើមឆ្នាំ២០២១នេះ។

សម្តេច ប្រធានរដ្ឋសភា សម្តែងនូវមោទនភាពយ៉ាងក្រៃលែង ដែលចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃទីមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមាំថា ទោះបីឯកឧត្តម បានបញ្ចប់អាណត្តិការទូតនៅកម្ពុជា ក៏នៅតែបន្តរួម ចំណែក ថែរក្សា ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងជាអ្នកជិតខាងល្អ របស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរជានិច្ច តទៅ។

ជាការកត់សម្គាល់ នៅឆ្នាំ២០២២ខាងមុខនេះ ចំណងមិត្តភាព កម្ពុជានិងវៀតណាម ឈានដល់ខួប៥៥ឆ្នាំ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន