សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធាន រដ្ឋសភា ស្នើសុំឲ្យអង្គការ ជប៉ុនមួយបន្តជួយសាលារៀន អណ្តូងទឹក ដល់សហគមន៍ជនបទ
សម្តេចប្រធាន រដ្ឋសភា ស្នើសុំឲ្យអង្គការ ជប៉ុនមួយបន្តជួយសាលារៀន អណ្តូងទឹក ដល់សហគមន៍ជនបទ
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/26/2014 2:03:59 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៅព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បាន​អនុញ្ញាតឲ្យ លោក ណេហ្គិស៊ិ ស៊ឺណេជី  ប្រធាន អង្គការ សមាគម ជំនួយខ្មែរ នៃ សតវត្សទី ២១  និង សហការី ចូលជួប សម្តែងការគួរសម នៅវិមាន រដ្ឋសភា។

 

នៅក្នុងជំនួបនោះ សម្តេចប្រធាន បានលើកឡើងពី ទំនាក់ទំនង ដ៍ល្អរវាងប្រទេសនិង ប្រជាជន កម្ពុជា ជប៉ុន។ ចំពោះ អង្គការ សមាគមជំនួយខ្មែរ នៃសតវត្សទី២១វិញ សម្តេចបានកោតសរសើរ សមិទ្ធផល​នានា ដែលអង្គការនេះ បានជួយដល់ ប្រជាពលរដ្ឋកម្ពុជា នៅទីជនបទនានា ក្នុងនោះមាន សាលារៀន​១៨ខ្នង  ស្មើ៩០បន្ទប់ អណ្តូង​ទឹក ចំនួន២៥៣ ព្រមទំាងបានផ្តល់អាហារូបករណ៍ និង ឧបត្ថម្ភសម្ភារៈសិក្សា ដល់ សិស្សក្រីក្រ ជាដើម។

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើសុំ លោកប្រធានអង្គការ សមាគមជំនួយខ្មែរ នៃសតវត្ស​ទី២១ បន្តសកម្មភាពមនុស្សធម៌ បែបនេះតទៅទៀត ដើម្បីជួយដល់ ប្រជាពលរដ្ឋកម្ពុជា នៅតាម សហគមន៍ នានា ទូទំាងប្រទេស។

 

លោក ណេហ្គិស៊ិ ស៊ឺណេជី ប្រធានអង្គការ សមាគមជំនួយខ្មែរ នៃសតវត្សទី២១ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលា ដ៍មមាញឹកទទួលជួបគណៈប្រតិភូ របស់​លោក។ ការទទួលស្វាគមន៍ ការកោតសរសើរ របស់សម្តេចនៅពេលនេះ បានជំរុញ​ឲ្យ អង្គការ​ការសមា​គម​ជំនួយខ្មែរ នៃសតវត្សទី២១  កាន់តែមានទឹកចិត្ត ក្នុងការបំពេញបេសកកម្ម បន្តទៀត។ នេះជាការ​បញ្ជា​ក់​​របស់លោក ណេហ្គិស៊ិ ស៊ឺណេជី៕