រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយ នៃអន្តរសភាអាស៊ានអាយប៉ា (AIPA) លើកទី១២
គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយ នៃអន្តរសភាអាស៊ានអាយប៉ា (AIPA) លើកទី១២
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/17/2021 8:52:00 PM )

ឯកឧត្តម នឹម ច័ន្ទតារា ប្រធានគណៈប្រតិភូសភាកម្ពុជា និងជាលេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា រួមជាមួយសមាជិក សមាជិកា គណៈប្រតិភូ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយ នៃអន្តរសភាអាស៊ានអាយប៉ា (AIPA) លើកទី១២ (12-AIPA Caucus) តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាទៅកាន់ប្រទេសសឹង្ហបុរី នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមប្រធានបទចំនួន២ ទី១ ស្តីពី "ភាពធន់នៃសង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម" និង ប្រធានបទទី២ស្តីពី "ការអនុវត្តសេចក្តីសម្រេច នៃមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤១"។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម នឹម ច័ន្ទតារា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សកលលោកបាននិងកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ ដែល ផ្ដល់ផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរមកលើសង្គម និងសេដ្ឋកិច្ច ក្នុងងសកលលោក ពិសេសតាមរយៈការបង្អាក់ពាណិជ្ជកម្ម និងដំណើរការ នៃសង្វាក់ផ្គត់ផ្គង់ ការបាត់បង់ការងារ និងការធ្លាក់ចុះប្រាក់ចំណូលជាដើម។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា មុនពេលមានជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាសម្រេចបានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅក្នុងអំឡុងរយៈពេលពីរទសវត្សរ៍ជាប់គ្នាកន្លងមក។ តួយ៉ាងដូចជាកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងរង្វង់ ៧-៨%ក្នុងមួយឆ្នាំ មានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម ការវិនិយោគ សំណង់ អចលនទ្រព្យ និងទេសចរណ៍។ ជាមួយគ្នានេះប្រជាជនកម្ពុជាក៏បានទទួលនូវភាពទំនើបកម្មនៃនគរូបនីយកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ។

ឯកឧត្ដមប្រធានគណៈប្រតិភូ បានបន្តថា ប្រទេសកម្ពុជាសម្រេចបានជោគជ័យទាំងនេះ គឺអាស្រ័យដោយឈរលើមូលដ្ឋានដ៏រឹងមាំ នៃ សន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជាផ្លែផ្កាដ៏ពិសិដ្ឋរបស់យុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបានបន្ថែមថា វិបត្តិកូវីដ-១៩ បានក្រើនរំលឹកជាថ្មីម្តងទៀតដល់សហគមន៍យើងថាគ្រួសារអាយប៉ា(AIPA) នៅមានភាពខ្វះខាត និងពឹងផ្អែកច្រើនលើកត្តាខាងក្រៅ (external factors) ជាមួយនឹងនិន្នាការថ្មី ដែលនាំមកដោយវិបត្តិកូវីដ-១៩ គឺការផ្លាស់ប្តូរពីពាណិជ្ជកម្ម និងសង្វាក់ផ្គត់ផ្គង់សកល មកជាពាណិជ្ជកម្ម និងសង្វាក់ផ្គត់ផ្គង់តំបន់ ដោយអាយប៉ាត្រូវត្រៀមខ្លួនអោយរួចរាល់ ដើម្បីទាញយកផល ប្រយោជន៍ឱ្យបានជាអតិបរិមា។ ជារឿយៗយើងតែងតែលើកឡើងថា ពាណិជ្ជកម្មក្នុងតំបន់ (Intra-trade) នៅមានកម្រិតទាប កាលៈ- ទេសៈនេះ ក៏ជាឱកាសដ៏ប្រសើរមួយ ដែលគ្រួសារអាយប៉ាត្រូវជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។ ក្នុងស្មារតីនេះ ប្រទេសជា សមាជិកអាយប៉ាទាំងអស់ ត្រូវបង្ហាញពីឆន្ទៈមោះមុតក្នុងការបន្តលុបបំបាត់របាំងពន្ធនិងរបាំងមិនមែនពន្ធ (Tariff and non-tariff barriers) ដែលនៅសេសសល់អោយបានជាអតិបរិមា។

ឯកឧត្តម នឹម ច័ន្ទតារា បានទាញការចាប់អារម្មណ៍ថា អាស៊ានក៏ដូចជាគ្រួសារអាយប៉ាដែលជាសហគមន៍មានវាសនារួមគ្នា គប្បីត្រូវ លើកកម្ពស់ការសម្របសម្រួល និងកិច្ចសន្ទនា អោយកាន់តែជិតស្និទ្ធ ចំពោះការដាក់ចេញនូវវិធានការផ្សេងៗជាឯកតោភាគី ដើម្បី បញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ ដូចជាការចាត់វិធានការបិទច្រកឆ្លងកាត់ដោយមិនបានជូនដំណឹងជាមុន ដែលអាចបង្កផលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងលំហូរពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល ជាពិសេសការធ្វើដំណើរ ការប្រកបមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៃប្រទេសជិតខាងគ្នាជាដើម ៕

អត្ថបទ ​និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន