រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កឹម សុខា ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី
ឯកឧត្តម កឹម សុខា ទទួលជួបសវនាការជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី
រៀបរៀងដោយ ៖​ NA001 ​ នៅថ្ងៃទី (11/26/2014 1:59:46 AM )

ឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា បាន​អនុញ្ញាត​ អោយ ឯកឧត្តម Pitono Purnomo ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី ប្រចាំនៅ ព្រះរាជាណាចក្រ ​កម្ពុជា ​ចូលជួបធ្វើ​សវនាការ ​និង ពិភាក្សាការងារនារសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិមាន​រដ្ឋសភា។

 

ក្នុងជំនួប ឯកឧត្តម កឹម សុខា  បានមានប្រសាសន៍ លើកឡើងពីសារសំខាន់ នៃ ការ​បង្កើនទំនាក់​ទំនង​សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាង បណ្ដាប្រទេសនានា ​លើសកលលោក ក៏ដូចជា បណ្ដាប្រទេស ក្នុងតំបន់ ពិសេសប្រទេស ក្នុងតំបន់ អាស៊ាន ដែលជាអ្នកជិតខាងគ្នា។​ ជាមួយនេះ ​ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ក៏បាន មានប្រសាសន៍ លើកឡើង​ពី ទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ រវាង ប្រទេស​ទាំងពីរ​ កម្ពុជា ​ឥណ្ឌូនេស៊ី ​ដែលមាន​តាំង​ពីយូរលង់​ណាស់- មកហើយ ហើយ ឯកឧត្ដម សូមអោយជម្រុញ កិច្ចទំនាក់ទំនង​ ដែលមាន​ស្រាប់នេះ ​អោយកាន់​តែ​ប្រសើរឡើង ថែមទៀត ពិសេស ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ​រវាង សភានៃប្រទេសទាំងពីរ​ ​ដើម្បីផ្លាស់ប្តូរ​បទពិសោធន៍ ពីគ្នាទៅវិញទៅមក ដោយសារថា ប្រទេសឥណ្ឌូនេស៊ី ជាប្រទេស មាន​ប្រជា​ធិប​​តេយ្យ​ខ្ពស់​ជាងគេ​ នៅក្នុង​តំបន់អាស៊ាន ។

 

ឯកឧត្តម កឹម សុខា បានជម្រាបជូន ​ឯកឧត្តម ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ីផងដែរថា កន្លង​មក ក្នុងគោលដៅ បង្កើនកិច្ចទំនាក់ទំនង នេះដែរ​  ឯកឧត្តម​ ក៏បានជួបធ្វើសវនាការ​ជាមួយ ​បណ្តា​ប្រទេស​​នៅ​តំបន់ សហភាពអឺរ៉ុប​ ជាច្រើនប្រទេស​ និងបណ្តា​អង្គទូតមួយចំនួន ដូចជា ទូត​សហរដ្ឋ​អាមេ​រិក ជប៉ុន អូស្ត្រាលី កាណាដា ជាដើម។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម កឹម សុខា ក៏បានផ្តាំផ្ញើរ សម្ដែង​ការអបអរសាទរ​ ជូន​ចំពោះ​ ឯក​ឧត្តម​ ហ្សូកូ វីដូដូ ប្រធានាធិបតី ដែលទើបជាប់ឆ្នោតថ្មី របស់ប្រទេស ឥណ្ឌូនេស៊ី​ផងដែរ។

 

ជាការឆ្លើយតប ឯកឧត្តម Pitono Purnomoបានថ្លែងអំណរគុណ ជូនចំពោះ ឯក​ឧត្តម កឹម សុខា ដែលបានលើកឡើងពី សារសំខាន់នៃទំនាក់ទំនងរវាងប្រទេសក៏ដូចជា​សភាទំាងពីរ​កម្ពុជា ​ឥណ្ឌូនេស៊ី ហើយ ឯកឧត្តម បានសន្យាថា នឹងពាំនាំអនុសាសន៍ដ៏ល្អ ទាំងនេះក៏ដូច​ជា ប្រសាសន៍​ផ្ដាំផ្ញើរការអបអរសាទរ ទៅជម្រាបជូន ចំពោះ​ឯក​ឧត្តម​ ប្រធានាធិបតី និង ថ្នាក់ដឹកនាំរដ្ឋសភា​ឥណ្ឌូនេស៊ី ផងដែរ៕