រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា ស្តាប់បទបង្ហាញស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ទាក់ទងនឹងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន
គណៈកម្មការរដ្ឋសភា ស្តាប់បទបង្ហាញស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ទាក់ទងនឹងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/2/2020 2:15:06 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា​រួមជាមួយតំណាងគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានចូលរួមស្តាប់ការធ្វើបទបង្ហាញ ស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួល បានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ទាក់ទងនឹងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នៅព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ការធ្វើបទបង្ហាញនេះ មានការចូលរួមពី លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ រួមជាមួយតំណាងក្រសួងព័ត៌មាន និងមន្រ្តីពាក់ព័ន្ធនានា។ ក្នុងនោះក៏មានក្រុមយុវជន មកពីបណ្តាខេត្តមួយចំនួនចូលរួមស្ដាប់បទបង្ហាញនេះផងដែរ។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា បន្ទាប់ពីមានសំណើពីអង្គការសង្គមស៊ីវិល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា បានប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ដោយបាន អញ្ជើញ លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក ឡាំ សុជាតិ នាយកវិទ្យាស្ថាន តស៊ូមតិ និងគោលនយោបាយ តំណាងក្រសួងព័ត៌មាន និងមន្រ្តីពាក់ព័ន្ធនានា មកជួបពិភាក្សានិងធ្វើបទបង្ហាញ ដើម្បីស្វែងយល់ពី ចំណុចសំខាន់ៗ នៃសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ។

លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា ក៏ដូចជា លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងតំណាងក្រសួងព័ត៌មាន បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គឺជាសេចក្តីព្រាងច្បាប់ មួយដ៏មានសារៈសំខាន់។ ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន គឺក្រសួងព័ត៌មាន ដោយមានកិច្ចសហការជាមួយអង្គការ UNESCO ប្រចាំនៅកម្ពុជា លើជំនួយផ្នែកបច្ចេកទេស បានធ្វើការរៀបចំដោយមានការបើកចំហរទទួលយកមតិយោបល់ពីដៃគូជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធនានា តាមរយៈការរៀបចំធ្វើវេទិកាសាធារណៈ និងកិច្ចពិគ្រោះយោបល់ជាច្រើនលើកច្រើនសារ ទើបសម្រេច តាក់តែងបានជាសេចក្តីព្រាងច្បាប់នេះឡើង។

បន្ទាប់ពីដំណើរការនៃការធ្វើបទបង្ហាញ បានប្រព្រឹត្តទៅយ៉ាងល្អ និងមានការផ្ដល់មតិយោបល់យ៉ាងផុលផុសពីអ្នកចូលរួម ឯកឧត្តម​ ឈាង វុន បានមានប្រសាសន៍នៅក្នុងកិច្ចបញ្ចប់នៃបទបង្ហាញដោយបានថ្លែងកោតសរសើរ  ចំពោះ លោក Sardar Umar Alam ប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងតំណាងក្រសួង ព័ត៌មាន ក៏ដូចជាមន្រ្តីពាក់ព័ន្ធនានា ដែលបានចំណាយពេលវេលាមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ចំណេះដឹងថ្មីៗ អំពី ដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ឲ្យមានលក្ខណៈសមស្របទៅនឹងក្របខណ្ឌច្បាប់ នៃការទទួលបាន ព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ។

ឯកឧត្តម ឈាង វុន ក៏បានស្នើឲ្យក្រសួងព័ត៌មាន យកនូវសំណូមពរទាំងឡាយដែលបានលើកឡើងនៅក្នុងបទបង្ហាញនាពេលនេះ ទៅពិចារណាដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ មានលក្ខណៈស្តង់ដារ យកទៅអនុវត្តមានប្រសិទ្ធភាព និងតម្លាភាព ហើយឯកឧត្ដមសង្ឃឹមថា សេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នឹងត្រូវបញ្ជូនមក ស្នើសុំការអនុម័តពីរដ្ឋសភាក្នុងពេលឆាប់ៗខាងមុខនេះ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន