រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ
តំណាងឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/2/2020 12:10:47 AM )

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានចាត់តំណាង នាំយកទៀនព្រះវស្សា ទេយ្យទាន ប្រគេនដល់ព្រះសង្ឃ ចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ដែលនឹងឈានមកដល់ពេលឆាប់ៗនេះ។

ពិធីប្រគេនទេយ្យទាន និងទៀនព្រះវស្សា ជាតំណាងដល់វត្តទំាង១២ បានប្រារព្ធធ្វើនៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)។ ឯកឧត្តម ងួន រាសី នាយកខុទ្ទការិយាល័យនិងជាតំណាងឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ជារៀងរាល់ឆ្នាំ ក្នុងនាមជាពុទ្ធបរិស័ទ ប្រកាន់ភ្ជាប់នូវការគោរពប្រតិបត្តិព្រះពុទ្ធសាសានា ឯកឧត្តមបណ្ឌិត អនុប្រធានទី១ នៃរដ្ឋសភា តែងតែនាំយកនូវទេយ្យទាន ដែលមាន បច្ច័យ គ្រឿងឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ដែលគង់ចំាព្រះវស្សានៅតាមវត្តអារាមនានា ពិសេសវត្តនៅក្នុងខេត្តកំពង់ធំ នេះ។

ឯកឧត្តមនាយកខុទ្ទកាល័យ បានលើកឡើងថា ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត  ងួន ញ៉ិល មិនដែលភ្លេចឡើយ ការផ្តាំផ្ញើឲ្យមន្រ្តី ទំាងអស់ យកចិត្តទុកដាក់ស្វែងយល់ពីការលំបាកប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយរាល់បញ្ហាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។

ឯកឧត្តម ងួន រាសី បានលើកឡើងថា នៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហានឹងជំងឺកូវីដ១៩នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តាំផ្ញាំឲ្យមន្រ្តីទំាងអស់ អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រគេនចំពោះព្រះសង្ឃ បានយល់ដឹងពីវិធានការនានា ដែល រដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ចេញ ក្នុងការអនុវត្តដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺដ៏សាហាវនោះ ដូចជា ឧស្សាហ៍ លាងដៃនឹងសាប៊ូឬអាកុល ត្រូវរក្សាគម្លាត មិនធ្វើការជួបជុំមនុស្សច្រើននាក់ដែលមានលក្ខណៈប្រជ្រៀតគ្នាជាដើមនោះ។ ហើយថា បើមានករណីសង្ស័យណាមួយសង្ស័យសូមទាក់ទងលេខ១១៥ របស់ក្រសួងសុខាភិបាលជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន