រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ASEP11៖ គណៈកម្មការរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារ ក្នុងដំណើរឆ្ពោះទៅរៀបចំកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១
ASEP11៖ គណៈកម្មការរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារ ក្នុងដំណើរឆ្ពោះទៅរៀបចំកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/24/2020 12:30:57 AM )

គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) បានប្រជុំស្តីពី ដំណើរឆ្ពោះទៅការត្រៀមរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ដោយមានការ ចូលរួមប្រជុំពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មនានាចំណុះឲ្យគណៈកម្មការរៀបចំ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំលេខាធិការដ្ឋានជាតិ ASEP11 មន្រ្តីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យការទទួលរៀបចំកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ មានភាពមិនទាន់ច្បាស់លាស់ពីទម្រង់នៃការប្រជុំនេះនៅ ឡើយ ដែលត្រូវមានជម្រើស រៀបចំកិច្ចប្រជុំធម្មតាតាមការកំណត់ ត្រូវលើកពេលកិច្ចប្រជុំ ឬត្រូវរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ តែលេខាធិការដ្ឋានជាតិ ASEP11 នៃសភាកម្ពុជា នៅតែបន្តការងារត្រៀមរៀបចំកិច្ចប្រជុំនោះតាមប្រតិទិនដដែល។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្ត ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធាន គណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ បានស្នើឱ្យលេខាធិការដ្ឋានជាតិ ASEP11 ផ្ញើលិខិតអញ្ជើញ ចូលរួមប្រជុំទៅដល់សមាជិក ASEPទំាងអស់ ហើយរង់ចំាទទួលព័ត៌មានពីបណ្តាប្រទេសសមាជិកទំាងអស់ ឆ្លើយតបមកវិញថាយ៉ាង- ណា។

សភាកម្ពុជា គ្រោងទទួលធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំASEP11 នៅខែតុលា ឆ្នាំ២០២០ ប៉ុន្តែការលេចឡើងនូវជំងឺកូវីដ១៩ បានធ្វើឱ្យ គម្រោងរៀបចំកិច្ចប្រជុំនេះ មានភាពមិនច្បាស់លាស់ តែសភាកម្ពុជា បានត្រៀមការបត់បែនតាមសភាពការណ៍ជាក់ស្តែង។ សូមជម្រាប ថា នៅពេលមានវត្តមានជំងឺកូវីដ១៩នេះ កិច្ចប្រជុំធំៗជាច្រើន ជាលក្ខណៈអន្តរជាតិបានលុបចោលឬប្តូរមកធ្វើតាមប្រព័ន្ធវីដេអូវិញ។

សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំ ASEP11 មកដល់ពេលនេះ ការងារដែលត្រៀមទុក បានសម្រេចជាច្រើនហើយ ក្នុងនោះមាន ការកំណត់ពីកាលបរិច្ឆេទប្រជុំ ទីកន្លែងប្រជុំ មូលបទ ប្រធានបទ និងនិមិត្តសញ្ញាប្រជុំជាដើម។

ប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជំរុញលើកទឹកចិត្តក្រុម ការងារឲ្យបន្តសកម្មភាពជាប្រចំាតាមប្រតិទិនការងារដែលកំណត់ និងធ្វើការតាមដានឲ្យបានជាប់ជានិច្ច ចំពោះការវិវឌ្ឍន៍ជំងឺកូវីដ១៩៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន