គណៈកម្មការរដ្ឋសភា ស្តាប់បទបង្ហាញស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ទាក់ទងនឹងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន__ តំណាងឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ__ សេចក្តីជូនដំណឹង ស្តីពីសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ត្រូវបិតនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០__ រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពីគ្រោះថ្នាក់គ្រឿងញៀន AIPA CODD__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦__ សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦__ ASEP11៖ គណៈកម្មការរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារ ក្នុងដំណើរឆ្ពោះទៅរៀបចំកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ__ រដ្ឋសភាកម្ពុជាពិនិត្យអោយយោបល់លើបទអន្តរាគមន៍ប្រធានអាយប៉ាសម្រាប់កិច្ចប្រជុំទល់មុខASEAN និងAIPA ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សេចក្តីព្រាងច្បាប់ពីរ ទាក់ទងការប្រឆំាងការសម្អាតប្រាក់ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បញ្ចប់ការពិនិត្យសិក្សា
សេចក្តីព្រាងច្បាប់ពីរ ទាក់ទងការប្រឆំាងការសម្អាតប្រាក់ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បញ្ចប់ការពិនិត្យសិក្សា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/31/2020 6:33:29 PM )

គណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល បានបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហរិញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការ​បានសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទំាងពីរខាងលើនោះ។

តំណាងរាជរដ្ឋាភិបាលបានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំង២មានគោលបំណងធានាការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទាន ភេរវកម្ម ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហរិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង កំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហរិញ្ញប្បទានភេរវកម្ម។

ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា បន្ទាប់ពីច្បាប់ទាំង២នេះចូលជាធរមាន និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមលក្ខខ័ណ្ឌ របស់ក្រុមការងារហិរញ្ញវត្ថុនៃប្រទេសអាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ និងជំរុញឲ្យកម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរឡើងវិញ នៃសមាជិកភាពរបស់ក្រុមប្រទេសខាងលើ។

គណៈកម្មការជំនាញរដ្ឋសភាយល់ឃើញថា គឺជាក្របខ័ណ្ឌច្បាប់ការពារសុចរិតភាព នៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការទប់ស្កាត់ការ ប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុដោយអ្នកសម្អាតប្រាក់ និងទ្រព្យសម្បតិ្ត ដែលទទួលបានពីសកម្មភាពខុសច្បាប់ និងបង្ការរារាំង និងបង្ការ ចំពោះការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋមួយ ទៅរដ្ឋមួយ ដើម្បីរក្សាសុខសន្តិភាព សន្តិសុខអន្តរជាតិ និងភាពសុខដុមរមនារបស់ពិភពលោក។

ក្រោយពីបានស្ដាប់ការលើកឡើង ពន្យល់ ពិនិត្យពិភាក្សា ល្អិតល្អន់លើទម្រង់ និងខ្លឹមសារតាមជំពូក និងមាត្រានីមួយ នៃសេចក្តីព្រាង ច្បាប់ទាំង២នេះ ជាមួយតំណាងរាជរដ្ឋាភិបាលរួចហើយ គណៈកម្មការជំនាញរដ្ឋសភាបានសម្រេចឯកភាពរក្សាទម្រង់ និងខ្លឹមសារដើម នៃសេចក្តីព្រាងច្បាប់ទាំងពីរ។ ឯកឧត្តម ហ៊ុន ណេង បានបញ្ជាក់ថា គណៈកម្មការជំនាញរដ្ឋសភា នឹងបញ្ជូនសេចក្ដីព្រាងច្បាប់ទាំង២ ខាងលើ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន