គណៈកម្មការរដ្ឋសភា ស្តាប់បទបង្ហាញស្តីពី “ក្របខណ្ឌច្បាប់ នៃការទទួលបានព័ត៌មាន និងការអនុវត្តត្រឹមត្រូវជាអន្តរជាតិ” ទាក់ទងនឹងដំណើរការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន__ តំណាងឯកឧត្តមបណ្ឌិត ងួន ញ៉ិល នាំទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកំពង់ធំ__ សេចក្តីជូនដំណឹង ស្តីពីសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ត្រូវបិតនៅថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០__ រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំស្តីពីគ្រោះថ្នាក់គ្រឿងញៀន AIPA CODD__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦__ សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦__ ASEP11៖ គណៈកម្មការរៀបចំប្រជុំពិនិត្យវឌ្ឍនភាពការងារ ក្នុងដំណើរឆ្ពោះទៅរៀបចំកិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១__ សេចក្តីប្រកាសព័ត៌មាន ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអន្តរសភាអាយប៉ា នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ__ រដ្ឋសភាកម្ពុជាពិនិត្យអោយយោបល់លើបទអន្តរាគមន៍ប្រធានអាយប៉ាសម្រាប់កិច្ចប្រជុំទល់មុខASEAN និងAIPA ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា គំាទ្រសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និង...
គណៈកម្មការជំនាញរដ្ឋសភា គំាទ្រសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និង...
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/28/2020 7:14:22 PM )

គណៈកម្មការជំនាញរដ្ឋសភាបានបញ្ចប់ការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ និងសម្រេចបញ្ជូនទៅ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបន្តនីតិវិធីទៀត ក្រោយពីបានជួបពិភាក្សាជាមួយតំណាងរាស្រ្តរួចមក។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និង ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានជួប ប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ខាងលើ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន កម្ពុជានឹងអាចទាញ ផលប្រយោជន៍ធំៗមួយចំនួនដូចជា ការការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។ ផ្តល់ឱកាសក្នុងការ អភិវឌ្ឍធនធានមនុស្សក្នុងវិស័យវប្បធម៌ និងលទ្ធភាពនៃការបង្កើនផលិតផលវប្បធម៌ក្នុងស្រុកថ្មីៗ ដើម្បីប្រកួតប្រជែងក្នុងសកលភាវូប- នីយកម្មផងដែរ។

លោកជំទាវបានលើកឡើងថា អនុសញ្ញាទីក្រុងប៊ែននេះ គឺជាអនុសញ្ញាមួយ ដែលមានអាយុកាល វែងជាងគេ លើកិច្ចការពារកម្មសិទ្ធ បញ្ញា ដែលផ្តល់នូវសិទ្ធិពេញលេញជូនអ្នកនិពន្ធក្នុងក្របខណ្ឌអន្តរជាតិ ដែលត្រូវបានតាក់តែងឡើងនៅទីក្រុងប៊ែន ប្រទេសស្វីស នាថ្ងៃ ទី០៩ ខែកញ្ញា ឆ្នាំ១៨៨៦។ មកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសចំនួន១៧៨ ជាភាគីនៃអនុសញ្ញានេះ។

បន្ទាប់ពីបានស្តាប់ការបកស្រាយ និងពន្យល់ ពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរបស់រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរ សាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ និងបានគំាទ្រសេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើរតួនាទីសំខាន់ ក្នុងកិច្ចការងារលើកស្ទួយវប្បធម៌សិល្បៈ ជាពិសេសក្នុងបេសកកម្មការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ នាពេល កន្លងមក។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរ សាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ត្រូវបានគណៈកម្មការជំនាញរដ្ឋសភា សម្រេចបញ្ជូនទៅគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ ដើម្បីបន្តនីតិវិធី បន្ទាប់ពីបានបញ្ចប់ការពិនិត្យសិក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន